អន្តរជាតិ

ខ្មាន់​កាំភ្លើង​ប្លន់​យន្តហោះ​បង់​ក្លា​ដែស​ ​ត្រូវ​បាន​សម្លាប់​ ​

​យន្តហោះ​ដឹក​អ្នកដំណើរ១៤៨នាក់​បាន​ចុះ​ចត់​ជាបន្ទាន់​ ​ក្រោយ​ ​ខ្មាន់​កាំភ្លើង​ ​ប្លន់​យន្តហោះ​ ​កាលពី​យប់​ថ្ងៃទី២៤ខែកុម្ភៈ​ ​។​

​ក្រោយ​ចុះ​ចត់​កម្លាំង​សន្តិសុខ​ ​បង់​ក្លា​ស​ដែល​បាន​បាញ់សម្លាប់​ ​បុរស​វិស័យ២៥ឆ្នាំ​ ​ដែល​បាន​ប្លន់​យន្តហោះ​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ​Biman​ ​Bangladesh​ ​Airlines​ ​។​យន្តហោះ​ខាងលើ​ហោះហើរ​ពីទី​ក្រុង​ ​Dhaka​ ​ប្រទេស​បង់​ក្លា​ដែ​សទៅ​កាន់​ទីក្រុង​ ​Dubai​ ​ប្រទេស​អារ៉ាប​ ​រួម​។​ ​

​ក្រុម​សន្តិសុខ​នៅ​ ​អាកាសយាន​ដ្ឋាន​ ​Chittagong​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយ​យន្តហោះ​ចុះចត​ ​កម្លាំង​សន្តិសុខ​បាន​ ​ឡោម​ព័ទ្ធ​ភ្លាម​ៗ​ ​ហើយ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចុះពី​លើ​យន្តហោះ​ដោយ​សុវត្ថិភាព​ ​នៅសល់​តែ​ជនសង្ស័យ​ជា​ចោរប្លន់​យន្តហោះ​ ​និង​បុគ្គលិក​បម្រើការ​ងារ​នៅ​លើ​យន្តហោះ​នោះ​ម្នាក់​ប៉ុណ្ណោះ​ ​ដែល​មិនទាន់​បាន​ចុះ​មក​។​

​សាក្សី​នៅកន្លែង​ ​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​ជនសង្ស័យ​មាន​កាំភ្លើង​កាន់​នៅ​ហ្នឹង​ដៃ​បាន​ធ្វើការ​បាញ់​គម្រាម​មួយ​គ្រាប់​ ​និង​ក្រោយមក​ក៏បាន​ប្រទាញប្រទង់​គ្នា​ជាមួយ​ពី​ឡុ​ត​ ​ហើយ​ជនសង្ស័យ​រូប​នោះ​បាន​ស្រែក​ថា​ ​រូបគេ​ចង់​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ​បង់​ក្លា​ដែស​ ​ដែល​ទើប​ជាប់ឆ្នោត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close