អន្តរជាតិ

មាស៥០តោន​ត្រូវ​បាន​អាមេរិក​បញ្ជូន​ចេញពី​ស៊ីរី​

​សារព័ត៌មាន​ ​SANA​ ​របស់​ស៊ីរី​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ ​ក្នុង​តំបន់​ ​បាន​ឲ្យដឹង​ថា​ ​កម្លាំង​ទាហាន​អាមេរិក​ ​បាន​ដឹកជញ្ជូន​មាស​ប្រមាណ៥០តោន​ ​ចេញពី​ស៊ីរី​ ​។​ ​

​សារព័ត៌មាន​ខាងលើ​បាន​ផ្សាយ​ថា​ ​ក្រុម​ភេរវកម្ម​ ​នៅ​ខេត្ត​ ​Deir​ ​Ez​ ​Zor​ ​បាន​ប្រគល់ឲ្យ​អាមេរិក​ ​ចំនួន​មាស​ទាំងនោះ​ដើម្បី​ដោះដូរ​ដល់​ការធានា​សន្តិសុខ​ ​។​ចំនួន​មាស​ទាំងនោះ​គឺ​ក្រុម​ភេរវកម្ម​បាន​ប្លន់​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ ​ហើយ​លាក់​ទុក​នៅក្នុង​ភូមិ​ ​Baqhus​ ​ស្ថិតនៅ​ក្នុង​ខេត្ត​ ​Deir​ ​Ez​ ​Zor​ ​ប្រទេស​ស៊ីរី​ ​ដែល​ជា​ដំបន់​ចុងក្រោយ​ ​បង្អស់​របស់​ ​ក្រុម​ភេរវកម្ម​ ​។​

​សារព័ត៌មាន​ ​SANA​ ​បាន​ផ្សាយ​ថា​ ​«​ចំនួន​មាស​ដែល​ក្រុម​ភេរវកម្ម​ ​បាន​បញ្ជូន​ទៅ​មាន៤០តោន​ ​រួម​ជាមួយ​មាស​ដែល​ទាហាន​អាមេរិក​ ​រក​ឃើញ​នៅ​តាម​ឃ្លាំង​អាវុធ​ ​របស់​ក្រុម​ភេរវកម្ម​ ​។​សរុប​មាន​មាស​ប្រមាណ៥០តោន​ ​ត្រូវ​អាមេរិក​បញ្ជូន​ចេញ​ទាំងយប់​តាម​ឧទ្ធម្ភាគចក្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close