សេដ្ឋកិច្ច

ដើមខែ​មេសា​ខាងមុខនេះ​ ​អ្នក​ចង់ទៅ​ហ្វីលីពីន​ ​មិន​ចាំបាច់​ឆ្លង​កា​ត់​ព្រលា​នយន្​ត​ហោះ​ថៃ​ទៀត​ទេ​

​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airlines​ ​របស់​ប្រទេស​ហ្វីលីពីន​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ចាប់ផ្ដើម​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​ជាលើកដំបូង​ ​នៅ​ថ្ងៃទី០១​ ​ខែមេសា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​ដោយ​មិន​ចាំបាច់​ឆ្លង​កា​ត់​ព្រលា​នយន្​ត​ហោះ​នៅ​ប្រទេស​ថៃ​ទៀត​ទេ​។​

​លោក​ ​Jaime​ ​Bautista​ ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airlines​ ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ហោះហើរ​ពីទី​ក្រុង​ម៉ានីល​ ​របស់​ប្រទេស​ហ្វីលីពីន​ ​មកកាន់​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី០១​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយមាន៥ជើង​ក្នុង​សប្ដាហ៍​រួមមាន​៖​ ​ថ្ងៃច័ន្ទ​,​ ​អង្គារ​,​ ​ព្រហស្បតិ៍​,​ ​សុក្រ​ ​និង​សៅរ៍​។​

​លោក​រំពឹង​ថា​ ​ការ​ចាប់ផ្ដើម​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​នេះ​ ​ជា​ការ​រួមចំណែក​ ​ក្នុង​ការ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២​ ​ហើយក៏​ដូចជា​ការ​នាំ​ភ្ញៀវ​ទេសចរ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​មកលេង​នៅ​កម្ពុជា​ ​និង​ពី​កម្ពុជា​ទៅ​ហ្វីលីពីន​ផង​ដែរ​។​

​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​រូប​នេះ​ក៏បាន​ឲ្យដឹង​ដែរ​ថា​ ​ការដែល​លោក​សម្រេច​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ ​គឺ​មក​ពី​ក្រុមហ៊ុន​កត់សម្គាល់​ ​និង​ទទួលស្គាល់​ថា​ ​កម្ពុជា​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ថ្លៃថ្លា​ ​ហើយ​រាជធានី​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​មួយ​ ​ដែល​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​ជាលំដាប់​។​ ​ហើយ​ថា​ ​កិច្ចសហការ​វាង​គ្នានឹងគ្នា​នេះ​ ​នឹង​ជួយ​ពង្រឹង​ចំណងមិត្តភាព​រឹងមាំ​ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ហ្វីលីពីន​-​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ ​កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​មួយចំនួន​ ​លើស​កល​លោក​ ​រួមមាន​ ​៖​ ​វៀតណាម​ ​ឡាវ​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​សង្ហ​បុរី​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូណេស៊ី​ ​ជប៉ុន​ ​កូរ៉េ​ ​ហុងកុង​ ​ចិន​ ​បារាំង​ ​ឥណ្ឌា​។​ល​។​ ​ជាមួយគ្នា​ ​កម្ពុជា​ ​ក៏​គ្រោង​បើក​ជើងហោះហើរ​ត្រង់​ទៅមក​ជាមួយ​ប្រទេស​តួរ​គី​ ​ទៀតផង​នៅពេល​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close