ឯកឧត្តម​ ​យន្ត​ ​មីន​ ​សំណេះ​សំ​ ​ណា​ល​ជាមួយ​នារី​សាលាខេត្ត​ ​៦៨នាក់​ ​ក្នុង​ទិវាអន្តរជាតិ​នារី​ ​៨មីនា​

​នៅ​រសៀល​ថ្ងៃពុធ​ ​ទី០៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាល​ ​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​ ​សំណេះសំណាល​ជាមួយ​នារី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ ​ចំនួន​ ​៦៨នាក់​ ​ក្នុង​ឱកាស​ទិវាអន្តរជាតិ​នារី​ ​៨មីនា​ ​ខួប​លើក​ទី១០៨​។​ ​

​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​នារី​មន្ត្រី​សាលាខេត្ត​ ​ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ​ ​៨មីនា​ ​ដោយ​បញ្ជាក់​ថា​ ​កម្មវិធី​ជួប​សំណេះសំណាល​បា​នប្រារ​ព្វ​ធ្វើជា​រៀងរាល់​ឆ្នាំ​ ​ហើយ​ឆ្នាំ​នេះ​ក៍​មិន​ខុស​ ​ពីឆ្នាំ​មុន​ដែរ​ ​ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ការ​ជួបជុំ​នារី​ក្នុង​សាលាខេត្ត​ព្រះសីហនុ​ ​ដើម្បី​ជួបជុំ​លក្ខណ​គ្រួសារ​ ​និង​ពង្រឹង​ភាព​អង់អាច​របស់​នារី​ប្រកបដោយ​សុខដុមរមនា​ ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ ​កាល​ទី៤​ ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ​២០១៩​-​២០៣០​ ​របស់​រាជរដ្ឋាភិបាល​ ​។​ ​

​ការចូលរួម​របស់​ស្ត្រី​ ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ព្រោះ​ស្ត្រីជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ ​មាន​ភារកិច្ច​រួម​ចំ​ណែ​កដ៍​សំខាន់​ក្នុង​ការ​ដឹក​នាំ​ក៍​សាង​ប្រទេស​ដូច​បុរស​ ​និង​ជា​ដៃ​គូរ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ស្ថានភាព​ ​និង​ជីវភាពរស់នៅ​ក្នុង​សង្គម​ ​។​ ​ស្ត្រី​បាន​បំពេញ​តួនាទី​នៅក្នុង​វិស័យ​មុខ​ ​ងារ​សាធារណ​:​ ​សមាជិករដ្ឋាភិបាល​ ​ក្រុម​ ​ប្រឹក្សា​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ស្ត្រី​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ដូច​បុរស​ដែរ​ ​ហើយ​រាល់​ការងារ​សុទ្ធតែ​ថ្លៃថ្នូរ​ ​យើង​ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ​ ​រៀនសូត្រ​ថែមទៀត​ ​បង្កើន​នូវ​សមិត្​ដ​ភាព​ ​ធនធានមនុស្ស​ ​លើកកម្ពស់​សមភាព​យេនឌ័រ​តាម​វិស័យ​រដ្ឋាភិបាល​ ​ក៏ដូចជា​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​។​ ​​ឯកឧត្តម​បាន​បន្ត​ថា​ ​ការចូលរួម​របស់​ស្ត្រី​ ​ក្នុង​វិស័យ​សេដ្ឋកិច្ច​មានការ​កើនឡើង​ ​រួមចំណែក​លើកកម្ពស់​ ​ពង្រឹង​អភិបាល​ ​កិច្ច​ល្អ​ ​និង​លទ្ធិប្រជាធិបតេយ្យ​ ​។​ ​ស្ត្រី​ត្រូវ​បាន​ពង្រឹង​សមត្ថភាព​ ​និង​បង្កើន​ភាព​អង់​ ​អាច​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ ​ប្រកបដោយ​សមភាព​ ​បរិ​យា​ប័ន្​ន​ ​ចីរភាព​ ​ដើម្បី​រួមចំណែក​ធ្វើឲ្យ​សង្គម​គ្រួសារ​ ​សង្គមជាតិ​ឈាន​ឆ្ពោះទៅ​រក​ស្ថាន​ ​ភាព​ប្រកបដោយ​សីលធម៌​ថ្លៃថ្នូរ​ ​សុភ​ ​មង្គល​ ​និង​សុខដុមរមនា​ទៅ​ថ្ងៃ​អនាគត​ ​ព្រមទាំង​បាន​អំពាវនាវ​ដល់​បងប្អូន​ស្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​ ​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​ ​រក្សា​កិត្តិយស​ ​និង​សិទ្ធិ​របស់​ស្ត្រី​ ​ដែល​ជា​ភរិយា​ ​ជា​ម្តាយ​ ​ជា​កូនស្រី​ ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ ​សិទ្ធិ​សេរីភាព​ ​និង​សេចក្តី​ថ្លៃថ្នូរ​ ​ដោយ​ស្មើភាព​គ្នា​ក្នុង​ការចូលរួម​ផ្លាស់ប្ដូរ​ ​ស្ថានភាព​ស្ត្រី​នៅ​តាម​បណ្ដា​មន្ទីរ​ ​អង្គភាព​ ​ស្ថាប័ន​ ​សហគមន៍​ ​និង​សង្គម​គ្រួសារ​ ​។​ ​

ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ ​ក៏បាន​ឧបត្ថម្ភ​ជូន​ស្ត្រី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ ​ចំនួន​ ​៦៨នាក់​ ​ក្នុង​ម្នាក់​ទទួល​បាន​ក្រណាត់​ប៉ាក់​ម្នាក់​ ​១អាវ​ ​និង​ថវិកា​ ​២០ម៉ឺន​រៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close