រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​ជំរុញ​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ ​ពង្រឹង​ការ​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​កាន់តែ​មានការ​កើនឡើង​ថែមទៀត​

​ថ្លែង​នៅចំពោះមុខ​មន្ត្រី​គយ​ជាច្រើន​រូប​ ​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ​អគារ​ស្នាក់នៅ​របស់​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ភ្នំដិន​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ ​ស្ថិតនៅ​ឃុំ​ភ្នំដិន​ ​ស្រុក​គិរីវង់​ ​ខេត្តតាកែវ​ ​នា​ព្រឹក​ថ្ងៃទី០៦​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហរិ​ញ្ញ​វត្ថុ​ ​បាន​ណែនាំ​ឲ្យ​មន្ត្រី​គយ​ ​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំដិន​ ​ត្រូវ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ ​ឲ្យ​មានការ​កើនឡើង​ព្រោះ​ ​គម្រោង​ចំណាយ​របស់​រដ្ឋាភិបាល​ ​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​បន្ត​ថា​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​មានការ​កើនឡើង​ជាលំដាប់​ ​ដូច្នោះ​មន្ត្រី​គយ​ដែល​ ​មាន​ភារកិច្ច​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ ​ត្រូវ​ធ្វើ​យ៉ាងណា​រកចំណូល​ចូល​ថវិកាជាតិ​ ​ឲ្យបាន​កាន់តែ​ច្រើន​ ​ឡើង​ ​តាមរយៈ​ការ​ប្រមូល​ពន្ធ​លើ​ទំនិញ​នាំចេញ​ ​នាំចូល​តាម​ច្រក​ទ្វា​អន្តរជាតិ​នេះ​ប្រកបដោយ​ ​តម្លាភាព​ ​គ​ណេយ្យ​ភាព​និង​ការ​ប្រមូល​ពន្ធ​ ​ប្រកប​ទៅ​ដោយ​ស្តង់​ដា​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​ជាពិសេស​ត្រូវ​ ​ធ្វើការ​ទប់ស្កាត់​រាល់​ទំនិញគេចពន្ធ​ ​ដែល​ពួក​ឈ្មួញ​ខិលខូច​លួច​នាំ​ទំនិញ​ចេញចូល​តាម​ច្រករបៀង​ ​នានា​ឲ្យបាន​ជាដាច់ខាត​។​

​ក្រៅពី​បាន​ណែនាំ​ដល់​មន្ត្រី​គយ​ ​ឲ្យ​បន្ត​ប្រឹងប្រែង​ប្រមូល​ចំណូល​ថវិកាជាតិ​ ​ឯកឧត្តម​អគ្គ​ ​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​មុនី​រ័ត្ន​ ​ក៏បាន​ណែនាំ​ដល់​មន្ត្រី​គយ​ ​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​ ​អន្តរជាតិ​ភ្នំដិន​ ​ត្រូវ​ចេះ​សហការ​ជាមួយ​សមត្ថកិច្ច​ ​អាជ្ញា​ធ​មូលដ្ឋាន​ជាពិសេស​ត្រូវ​សហការ​ ​ជាមួយ​ ​មន្ត្រី​វៀតណាម​ដែល​នៅ​ច្រក​ទ្វា​ព្រំដែន​ជិត​គ្នា​ ​ព្រោះ​ការ​ចេះ​សហការ​គ្នា​ ​ល្អ​វា​ក៏​ជា​ប្រភព​ដែល​នាំ​ ​ឲ្យ​មានការ​ប្រមូល​ចំណូល​ពន្ធ​ជូន​ជាតិ​បាន​កាន់តែ​ច្រើនឡើង​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏បាន​ជំរុញ​ឲ្យ​អង្គភាព​ ​គយ​នៅ​ច្រក​ទ្វា​អន្តរជាតិ​ភ្នំដិន​ ​ត្រូវ​បន្ត​អភិវឌ្ឍន៍​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី​ ​កន្លែង​ធ្វើការ​របស់​មន្ត្រី​ឲ្យ​ ​មាន​ភាពសមរម្យ​ជាពិសេស​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ចូល​មក​បង់ពន្ធ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close