ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅតែ​បន្ត​ ​ភាគី​ទាំងពីរ​ ​បាន​បន្ថែម​ទាហាន​និង​អាវុធ​នៅ​ព្រំដែន​

​ទំនាក់ទំនង​នៅ​តាម​ព្រំដែន​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅតែ​បន្ត​តានតឹង​ ​ដដែល​ ​ហើយ​អាច​ខ្លាំង​ជាង​មុន​ទៀត​ ​ដោយ​ភាគី​ទាំងពីរ​ ​បាន​បង្កើន​វត្តមាន​កម្លាំង​ទាហាន​និង​សព្វាវុធ​កាន់តែ​ច្រើនឡើង​នៅ​តំបន់​ព្រំដែន​កា​ស្មៀ​រ​។​

​ប៉ាគីស្ថាន​បាន​ ​បង្កើន​ ​ចំនួន​ទាហាន​ ​និង​ ​សព្វាវុធ​ ​ទៅកាន់​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀ​រ​ ​ជា​ការ​ត្រៀមលក្ខណៈ​ទប់ទល់​នឹង​សកម្មភាព​វាយប្រហារ​ ​ពី​ឥណ្ឌា​ ​។​

​កាលពី​ថ្ងៃទី៦ខែមីនា​ ​កម្លាំង​ទាហាន​ឥណ្ឌា​ ​បាន​ព្រមាន​ប៉ាគីស្ថាន​ ​មិន​ត្រូវ​វាយ​ប្រហារ​សម្តៅ​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នោះ​ឡើយ​ ​ហើយ​បើ​ប៉ាគីស្ថាន​នៅតែ​បន្តសកម្មភាព​នោះ​នឹង​មានរឿង​អាក្រក់​កើតឡើង​ជា​មិន​ខាន់​ឡើយ​។​

​ការព្រមាន​ខាងលើ​របស់​ឥណ្ឌា​បាន​កើតឡើង​ក្រោយពេល​ដែល​ ​ប៉ាគីស្ថាន​បាន​ប្រើប្រាស់​ ​កាំភ្លើងធំ​ ​ទំហំ១៥៥មី​លី្ល​ម៉ែត្រ​វាយប្រហារ​ទីតាំង​យាមល្បាត​របស់​ឥណ្ឌា​ ​ក្នុង​តំបន់​ ​Nowshera​ ​។​

​ការ​បញ្ជូន​កម្លាំង​ទាហាន​របស់​ប៉ាគីស្ថាន​កើតឡើង​ក្រោយពេល​ដែល​ ​ឥណ្ឌា​បាន​បញ្ជូន​អា​វុធ​ទំនើប​ៗ​ជាច្រើន​មកកាន់​ព្រំដែន​ ​បង្កក្តី​បារម្ភ​ពី​ការ​វា​ប្រហារ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close