អាជ្ញាធរ​ខេត្តព្រះវិហារ​ ​និង​ខេត្ត​អ៊ូ​ប៊ុ​ន​ ​ជួបគ្នា​ម្តង​ទៀត​ រឿង​ប្រែច្រក​អានសេះ​ ​ជា​ច្រក​ទ្វារ​អន្តរជាតិ​

​មន្រ្តី​កម្ពុជា​-​ថៃ​ ​កាលពី​ថ្ងៃទី៨​ ​មីនា​ ​ម្សិលមិញ​ ​បាន​ជួប​ប្រជុំ​គ្នា​ម្តង​ទៀត​ ​នៅ​ច្រក​ទ្វារ​អានសេះ​ ​ដើម្បី​ពិភាក្សា​បញ្ហា​ពី​ដំណើរការ​ឈាន​ទៅដល់​ការ​បើក​ច្រក​ទ្វារ​មួយ​នេះ​ ​ឲ្យ​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ ​នា​ពេល​ខាងមុខ​។​

​លោក​ ​ជា​ ​គឹ​ម​សេង​ ​អភិបាលស្រុក​ជាំ​ក្សាន្ត​ ​នៃ​ខេត្តព្រះវិហារ​ ​បាន​ថ្លែង​ថា​ ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ពីអ​ភិបាល​រង​ខេត្ត​ជាប់​ព្រំដែន​ ​នៃ​ប្រទេស​ទាំង២​ ​អភិបាលស្រុក​ ​និង​ខាង​កម្លាំងយោធា​ ​នៃ​ប្រទេស​ទាំង២ផង​ដែរ​។​

​ប៉ុន្តែ​ចំពោះ​លទ្ធផល​ ​នៃ​កិច្ចពិភាក្សា​នេះ​ ​នៅ​មិនទាន់​ទទួលលទ្ធផល​នោះ​ទេ​ ​ដោយ​ភាគី​ទាំង២​ ​នឹង​ដាក់​ឆ្លង​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ ​និង​រាជរដ្ឋាភិបាល​ ​ដើម្បី​សុំ​គោលការណ៍​សម្រេច​នៅពេល​ក្រោយ​ទៀត​។​

​គួរ​បញ្ជាក់​ថា​ ​កាលពី​ពេល​កន្លងទៅ​ ​អភិបាលខេត្ត​ព្រះវិហារ​របស់​កម្ពុជា​ ​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​និង​អភិបាលខេត្ត​អ៊ូ​ប៊ុ​ន​ ​របស់​ថៃ​ ​លោក​ ​សា​រិទ្ធិ​ ​វិ​ធូន​ ​បាន​ប្តេជ្ញា​ថា​ ​និង​ដោះស្រាយ​បញ្ហា​រួមគ្នា​ ​នៅ​ច្រក​អានសេះ​នេះ​ ​ឲ្យបាន​ល្អ​ ​ដើម្បី​ឈាន​ដល់​ការ​បើក​ច្រក​នេះ​ ​ជា​ច្រក​អន្តរជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close