លោក​ ​យ៉ឹ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បង្កើត​ការិយាល័យ​ធិប​តេយ្យ​យក​លុយ​ស្របច្បាប់​?​

​តាម​សេចក្តី​រាយ​កា​រណ៏​ពី​ឈ្មួញ​ធំៗ​ដឹកទំនិញ​និង​អ្នក​វិនិយោគ​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​អោយ​ខ្មែរ៧មករា​ដឹង​ថា​ ​ចាប់តាំងពី​លោក​ ​យុឹ​ក​ ​យូ​ ​បាន​ចូល​មកកាន់​តំណែង​ជា​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វ​យត័​ក្រុង​ព្រះសីហនុ​ពេលណា​មក​អំពេី​បក្ខពួក​ពុករលួយ​បា​នកេី​ត​ជា​លក្ខណះ​ជា​ប្រពន្ធ័​នៅក្នុង​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដោយ​ម្ចាស់​ទំនិញ​ដែល​ត្រូវ​ឆ្លងកាត់​ចេញ​និង​ចូល​ត្រូវតែ​បង្ខំចិត្ត​បង់ប្រាក់​ក្នុង​តំលៃ​ខ្ពស់​ចាប់ពី៤៥ដុល្លា​រឡេីង​ទៅ៧០ដុល្លារ​ក្នុង​មួយ​ឯក​សា​?​ឬ​លើស​និង​ក៏​មាន​ ​ដែល​ជា​ធម្មតា​ឯក​សា​ចុះ​ប្រតិ​វេ​ន៏​គយ​រាល់​ទំនិញ​វិនិយោគ​នាំចូល​និង​នាំចេញ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​ពី២០០ឯក​សា​ទៅ៣០០ឯក​សា​ឡើយ​។​

​នៅក្នុង​នោះ​គឺ​លោ​ក​យុឹ​ក​ ​យូ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បែង​ចែ​ជា​ពីរ​ប្រភេទ​ ​ឯក​សា​ទំនិញ​វិនិយោគ​នាំចេញ​ត្រូវ​ចំណាយ​ក្នុង​មួយ​ឯក​សាចាប់៤៥ដុល្លារ​ទៅដល់៧៥ដុល្លារ​ចំណែក​ទំនិញ​នាំចេញ​ចំណាយ​ក្នុង​មួយ​ឯក​សាចាប់១០៥ដុល្លារ​ទៅដល់១៥០ដុល្លារ​ដោយ​ក្នុង​នោះ​គេ​បែងចែក​ទៅតាម​ដំណាក់កាល​ដោយ​បង្កេី​ត​ជា​ការិយាធិបតេយ្យ​៖​ ​១​.​ផ្នែក​ចុះ​លេខ​ ​២​.​ផ្នែក​គរ​ណី​ ​៣​.​ផ្នែក​ត្រួតពិនិត្យ​ ​៤​.​ផ្នែក​ឲ្យ​ពណ៌​ ​៥​.​ផ្នែក​ស្កែន​ ​៦​.​អនុប្រធាន​និង​ប្រធាន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។​

​ជាពិសេស​ជា​រៀងរាល់ថ្ងៃ​សុក្រ​ចុង​សប្តាហ៏​ម្តង​ៗ​ ​ទំនិញ​ដែល​ត្រូវ​ចេញ​គឺ​លោក​ ​យុឹ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​មិនសូវ​មក​កន្លែង​អង្គុយ​(​ប៊ុយរ៉ូ​)​ធ្វេី​ការ​ប៉ុន្មាន​ទេ​ ​ដោយ​ទុក​អោយ​ម្ចាស់​ទំនិញ​និង​ក្រុម​អ្នក​រត់​ឯក​សា​រត់​ខ្វែង​ដៃ​ខ្វែង​ជេីង​ ​ដោយ​លោក​ប្រធាន​សាខា​គយ​រូប​នេះ​ជួន​កាល​សុី​ញ៉េ​នៅ​តាម​ផ្ទះ​ ​ឬនៅ​តាម​ហាងបាយ​កាហ្វេ​ក៏​មាន​ ​ស្រួល​ក្នុង​ការ​ទារ​លុយ​តាម​អំពេី​ចិ​ត្ត​ធ្វេី​ឲ្យ​ឈ្មួញ​ដឹកទំនិញ​ ​និង​អ្នក​វិនិយោគ​ ​និង​អ្នក​រត់​ឯក​សា​តឹងទ្រូង​ទៅ​និង​លោក​ប្រធាន​សាខា​គយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ឈ្មោះ​ ​យុឹ​ក​ ​យូ​ ​ដ៏​មហា​អស្ចារ្យ​នេះ​ផង​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ​ចាប់តាំងពី​លោក​ ​យឹុ​ក​ ​យូ​ ​មក​គ្រង​កាន់​តំណែង​ប្រធាន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ពេលណា​មក​ ​គឺ​លោក​ ​យុឹ​ក​ ​យូ​ ​បាន​ចាត់ចែង​អោយ​កូនចៅ​ជំ​និ​តៗ​រកចំណូល​តាម​ជំនាញ​បច្ចេកទេស​ដែល​ភាសា​សាមញ្ញ​ហៅថា​ ​រកលុយ​ក្រោម​តុ​ក្នុង​មួយ​ៗ​ថ្ងៃ​រាប់​ពាន់​មឺុ​នដ​ល្លា​រតា​មរ​យះ​កា​របង្​កេី​ត​ការិយាល័យ​ធិប​តេយ្យ​ដែល​មាន​លក្ខណះ​ជ្រក​ក្រោម​ជំ​នាញដេីម្បី​ប្រមូល​លុយ​ពី​ការ​រត់​ឯក​សា​ប្រតិវេទ​ន៏​គយ​លេី​ទំនិញ​វិនិយោគ​នាំចូល​ដែល​ជា​ពន្ធអាករ​ ​និង​ជា​បន្ទុក​របស់​រដ្ធ​ដោយ​ក្នុង​នោះ​លោក​ ​យុឹ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បែងចែក​ជា​ការិយាធិបតេយ្យ​ដោយ​ក្នុង​នោះ​រួមមាន​÷​ផ្នែក​ចុះ​លេខ៥ដុល្លារ​ផ្នែក​គរ​ណី៥ដុល្លារ​ផ្នែក​ត្រួតពិនិត្យ៥ដុល្លារ​ផ្នែក​អោយ​ព​ណ័៥ដុល្លារ​ផ្នែក​ស្កែ​នកុង​ទី​ន័រ៥ដុល្លារ​និង​ផ្នែក​អនុប្រធាន១០ឬ២០ដុល្លារ​ក្រៅពី​និង​គឺ​លោក​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​យក​ទាំងអស់​សួរ​ថា​តេី​ក្នុង​មួយ​ថ្ងៃ​ៗ​លោ​ក​យឹុ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​រកចំណូល​មិន​ក្រោម​ពាន់​ដុល្លា​រឡេីយ​ ​?​ ​

​ពាក់ព័ន្ធ​ ​និង​កា​រលេី​ក​ឡេី​ងរ​បស់​អ្នករត់ការ​ឯកសារ​ ​និង​ក្រុម​អ្នក​វិនិយោគ​នាំចូល​ទំនិញ​ចេញ​ ​និង​ចូល​ខាង​លេី​កាសែត​និង​គេហទំព័រ​ខ្មែរ៧មករា​នៅ​ថ្ងៃទី៩​ ​ខែ​មិនា​ ​ឆ្នាំ២០១៩មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡេីយ​ពី​លោ​ក​យុឹ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ដោយ​ទូ​រស​ព្ឌ័​តេ​ចូល​គ្មាន​អ្នកទទួល​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​ចាប់តាំងពី​លោក​ ​យុឹ​ក​ ​យូ​ ​ឡេីង​កាន់​តំណែង​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ពេលណា​មក​ធ្វេី​អោយ​ឈ្មួញ​ធំៗ​ ​និង​ក្រុម​អ្នករត់ការ​ឯកសារ​មានការ​ក្តៅក្រហាយ​មិន​សប្បាយចិត្ត​ទៅ​នឹង​ទង្វេី​របស់​លោក​ ​យុឹ​ក​ ​យូ​ ​ប្រធាន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​និង​បក្ខពួក​ព្រោះ​ក្រុម​គយ​នៅក្នុង​សាខា​គយ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទាំងអស់​នេះ​បង្កេី​ត​ការិយាធិបតេយ្យ​គា​បសុី​លុយ​ស្រស់​ៗ​ ​និង​ស្ទេី​រតែ​ដក​ដង្ហេីម​មិន​ចេញ​ធ្វើឲ្យ​ក្រុម​អ្នក​រត់​ឯក​សា​ថ្ងូរ​ដូច​ព្រាប​ព្រោះតែ​ជំងឺ​បក្ខពួក​ពុករលួយ​នៅក្នុង​ស្ថាប័ន​សាខា​គយ​ ​និ​ងរ​ដ្ធា​ករ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​វា​កើតជំងឺ​មហារីក​តាំងពី​ជំនាន់​លោក​ ​គិន​ ​លី​ ​មក​ម្លេះ​ទើប​ជំងឺមហារីក​នេះ​រីក​រាលដាល​មកដល់​ជំនាន់​លោក​ ​យុឹ​ក​ ​យូ​ ​ព្យាបាល​មិន​សះស្បើយ​ឡើយ​ ​បើ​អស់លោក​ថ្នាក់​អគ្គ​នា​យក​ដ្ធាន​គយ​និ​ងរ​ដ្ធា​ករ​កម្ពុជា​ ​ជាពិសេស​លោក​បណ្ឌិត​គុណ​ ​ញឹម​ ​ប្រតិភូ​រា​ជ​រា​ដ្ធា​ភិបាល​កម្ពុជា​ទទួលបន្ទុក​អ​គ្គ​នាយ​ដ្ធាន​គយ​និ​ងរ​ដ្ធា​ករ​កម្ពុជា​ក្លាយជា​មនុស្ស​តែមួយ​អស់ទៅហើយ​?​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close