សង្ស័យ​អត់​លុយ​ទិញថ្នាំ​ញៀន​ ​អារក​បញ្ចប់ជីវិត​ខ្លួនឯង​

​ខេត្តសៀមរាប​ ​៖​ ​នៅ​វេលា​ម៉ោង​ប្រមាណ៥ល្ងាច​ ​ថ្ងៃទី១០​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​មាន​ករណី​បុរស​ម្នាក់​ ​ដែលគេ​សង្ស័យ​ថា​ ​ញៀន​ថ្នាំ​ដល់​កំរិត​ ​ដោយ​រកលុយ​ទិញថ្នាំ​អត់​បាន​ ​បាន​យក​កាំបិត​ ​អារក​សំ​លាប់​ខ្លួនឯង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំនុច​ក្នុង​បរិវេណ​វត្ត​ព្រះ​ព្រ​ណ្ម​រ័ត្ន​ ​តាមផ្លូវ​មាត់​ស្ទឹង​ ​ជិត​ផ្សារចាស់​ ​២០០មែ​ត្រ​ ​ក្នុង​ភូមិ​មណ្ឌល១​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​-​ខេត្ត​ ​សៀមរាប​។​

ជនរងគ្រោះ​រូប​នេះ​ ​មានឈ្មោះ​ ​ពេជ្រ​ ​សុខ​សម្បត្តិ​ ​មានឈ្មោះ​ហៅ​ក្រៅ​វៀ​ត​ ​អាយុ៣៦ឆ្នាំ​ ​រស់នៅ​ភូមិ​សាលា​កន្សែង​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close