សម្តេច​ ​ហ៊ុន​ ​សែន​ ​ចង់​ឲ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​

​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ ​លើកឡើង​អំពី​គំនិត​ផ្ដួចផ្ដើម​ ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​បើក​ឱ្យ​មានទោស​ប្រហារជីវិត​ទៅលើ​ជនល្មើស​ដែល​រំលោភ​សេ​ពស​ន្ទ​វៈ​ទៅ​លើ​សាច់​ញា​ញត្តិ​ខ្លួនឯង​ ​ដូចជា​ ​ជីតា​រំលោភ​ចៅ​ខ្លួនឯង​ ​ឪពុក​រំ​លោ​កូន​ខ្លួនឯង​ ​ឪពុកមា​រំលោភ​ក្មួយ​ខ្លួនឯង​ ​ដើម្បី​លុបបំបាត់​ធាតុ​ជា​តិ​រិច្​ឆាន​ ​ក្នុង​សង្គម​ខ្មែរ​នោះ​។​

​ក្នុង​ឱកាស​អញ្ជើញ​ចុះ​សាកសួរ​សុខ​ទុក​ដល់​យុវតី​ ​និង​កុមារី​ប្រមាណ​ជិត១០០នាក់​ ​ដែល​រងគ្រោះ​ដោយ​ការ​កេងប្រវ័ញ្ច​ ​ជួញដូរ​ ​និង​រំលោភបំពាន​ផ្លូវភេទ​ ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​និង​ស្ដារ​នីតិសម្បទា​យុវនារី​ ​អា​ហ្វេ​ស៊ីប​ ​ទុំ​ឌី​ ​របស់​អង្គការ​អា​ហ្វេ​ស៊ីប​កម្ពុជា​ ​ដែល​មាន​ទី​តាំ​នៅ​សង្កាត់​ព្រៃស​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃទី​ ​១០​ ​ខែមីនា​ឆ្នាំ២០១៩​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​សម្ដេច​ពិតជា​យល់​អំពី​ការ​ឈឺ​ ​ចាប់​របស់​ស្ត្រី​ ​និង​កុមារី​រងគ្រោះ​ ​ហើយ​សម្ដេច​កំពុងតែ​ដាក់ចេញ​ជា​សំណួរ​ថា​ ​តើ​លើ​លោក​នេះ​ធាតុ​ជា​តិ​រិច្​ឆា​នរ​បស់​មនុស្ស​វា​មាន​ប៉ុន្មាន​ភាគរយ​ ​ហើយ​បើ​ទោះបីជា​មានកម្រិត​ប៉ុណ្ណា​ក៏ដោយ​ ​ក៏ប៉ុន្តែ​ស្ថានភាព​ជា​ធាតុ​ជា​តិ​រិច្​ឆា​ន​មិន​គួរ​ត្រូវ​បាន​អត់ឱន​នោះ​ទេ​។​

​សម្ដេច​តេជោ​បាន​លើកឡើង​ថា​ ​សម្ដេច​ចង់​មានគំនិត​ផ្ដួចផ្ដើម​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​បើក​ឱ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​ ​ចំពោះ​ជន​ណា​ដែល​រំលោភ​ទៅលើ​កូន​ខ្លួនឯង​ ​ឪពុក​រំលោភ​កូន​ខ្លួនឯង​ ​ជីតា​រំលោភ​ចៅ​ខ្លួនឯង​គួរ​កម្រិត​ទោស​ប្រហារជីវិត​ ​តែ​នេះ​គ្រាន់តែ​ជា​ការ​គិត​របស់​សម្ដេច​ទេ​។​ ​តែ​រឿង​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ប្រហែលជា​មិន​អាច​ធ្វើតាម​សំ​ណើរ​នាយក​រដ្ឋមន្ត្រី​ ​ឬក៏​សមា​ជិ​រដ្ឋសភា​ ​ដែល​ធ្វើជា​សេចក្ដីស្នើ​ច្បាប់​ ​ឬ​សេចក្ដីព្រាង​ច្បាប់​ទេ​ ​ប្រហែលជា​ដើរ​ដល់​ការ​ធ្វើ​ប្រជាមតិ​ ​ថា​គួរ​មានទោស​ប្រហារជីវិត​ឡើងវិញ​ ​ឬ​អត់​។​

​សម្ដេច​តេជោ​បាន​បន្ដ​ថា​ ​ប៉ុន្តែ​ទោស​ប្រហារជីវិត​នេះ​គួរ​កំណត់​ត្រឹមតែ​ ​ជីតា​រំលោភ​ចៅ​ខ្លួនឯង​ ​ឪពុក​រំលោភ​កូន​ខ្លួនឯង​ ​ឪពុកមា​រំលោភ​លើ​ក្មួយ​ខ្លួនឯង​ ​ត្រឹម​កម្រិត​ប៉ុណ្ណេះ​អាច​សមស្រប​។​ ​

​ប៉ុន្តែ​រឿង​នេះ​គឺជា​ការ​គិត​របស់​សម្ដេច​ ​តែ​សម្ដេច​មិន​ប្រើអំណាច​របស់​សម្ដេច​ ​ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ ​ដើម្បីនឹង​ធ្វើការ​កែ​រដ្ឋធម្មនុញ្ញ​ ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​បើក​ឱ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​នោះ​ទេ​ ​ហើយក៏​មិន​ស្នើសុំ​ឱ្យ​សមា​ជិ​រដ្ឋសភា​ដើម្បី​ចុះហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ដែរ​។​

​សម្ដេច​តេជោ​បាន​អះអាង​ថា​ ​ប្រសិនបើ​តម្រូវ​បែបនេះ​ ​ចាំបាច់​ត្រូវ​ធ្វើ​ប្រជាមតិ​ទូទាំង​ប្រទេស​ដើម្បី​សម្រេច​ថា​ ​តើ​ត្រូវ​ធ្វើ​វិសោធនកម្ម​ ​ឬ​អត់​។​ ​សម្ដេច​ថ្លែង​បន្ត​ថា​ ​សម្ដេច​យល់​ពី​ការឈឺចាប់​របស់​ចៅៗ​ ​ហើយ​ការឈឺចាប់​នេះ​វា​ប៉ះទង្គិច​ធំ​ ​មិន​មែ​គ្រាន់តែ​ ​សម្រាប់​ខ្លួន​ចៅ​ទេ​ ​ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែ​មានចិត្តជា​មនុស្ស​ ​ដែល​មិនមែន​ជា​តិ​រិច្​ឆាន​ ​ក៏​ត្រូវ​ទទួលការ​ប៉ះពាល់​ខាង​ផ្លូវចិត្ត​ផង​ដែរ​។​

​សម្ដេ​តេជោ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា​ ​សារ​ព្រមាន​មួយ​នេះ​ ​ដូចជា​ជីតា​រំលោភ​ចៅ​ ​ឪពុក​រំលោភ​កូន​ ​ឪពុកមា​រំ​លោភ​កម្មួ​យ​បង្កើត​ ​បង​រំលោភ​ប្អូន​ ​នេះ​គឺជា​ការ​គិត​របស់​សម្ដេច​ ​បើសិនជា​ករណីនេះ​វារី​ក​រាលដាល​ ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ដែល​ឈាន​ដល់​ការ​ឱ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​ ​អាច​នឹង​ត្រូវ​ធ្វើ​ប៉ុន្តែ​ឆ្លងកាត់​ការ​ធ្វើ​ប្រជាមតិ​ ​ព្រោះ​យើង​ចង់​បង្ក្រាប​នូវ​ធាតុ​តិ​រិច្​ឆា​ន​មួយ​ដែល​កើត​នៅក្នុង​សង្គម​ខ្មែរយើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close