អភិបាលខេត្ត​ព្រះសីហនុ​ ​អញ្ជើញ​ពិនិត្យ​អាងស្តុកទឹក​ក្បាលឆាយ​ ​និង​អាង​ស្តុក​រដ្ឋាករទឹក​ក្នុង​ក្រុង​ព្រះសីហនុ​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ​៥កើត​ ​ខែផល្គុន​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី១០​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ពិនិត្យ​ស្ថានភាព​អាងទឹក​ស្តុក​ ​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ​របស់​ក្រុមហ៊ុន​អាន​កូ​ ​អាងស្តុកទឹក​របស់​រដ្ឋាករទឹក​នៅ​វត្ត​លើ​ ​ព្រមទាំង​ពិនិត្យ​ទីតាំង​បណ្ដាញ​ទុយោ​ទឹក​នៅ​ ​តាម​ទីតាំង​នានា​ក្នុង​ក្រុង​ព្រះសីហនុ​ ​ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើ​ ​ប្រាស់​នៅ​តំបន់​មួយ​ ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ​នា​ ​ពេល​បច្ចប្បន្ន​។​

​លោក​ ​ផន​ ​រតន​ ​ប្រធាន​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​ ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១​ ​ខែមីនា​ ​ឆ្នាំ២០១៩ថា​ ​ក្រុង​ព្រះសីហនុ​ ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រមាណ​ ​១០.០០០ម៉ែត្រគុប​ ​ក្នុង​មួយថ្ងៃ​ ​ខណៈ​ដែល​តម្រូវការ​ទឹក​ស្អាត​ប្រចាំថ្ងៃ​ជាមធ្យម​ចាប់ពី​ ​៣៨.០០០​ ​ទៅ​ ​៤០.០០០ម៉ែត្រគុប​ ​ការ​ខ្វះខាត​ទឹក​ស្អាត​នេះ​ ​មក​ពី​មូលហេតុ​ក្រុមហ៊ុន​អាន​កូ​ជា​អ្នកផ្គត់ផ្គង់​ទឹក​មក​ឱ្យ​ ​ខាង​រដ្ឋាករ​ ​ទឹក​ខេត្ត​ព្រះសីហនុ​មិន​គ្រប់​តាម​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​គឺ​ផ្គត់ផ្គង់​បាន​ត្រឹមតែ​ ​២៨.០០០​ ​ទៅ​ ​៣០.០០០ម៉ែត្រគុប​តែប៉ុណ្ណោះ​ ​ធ្វើ​ឱ្យ​តំបន់​មួយចំនួន​នៅ​ ​ក្នុង​ក្រុង​ព្រះសីហនុ​ជួបប្រទះ​នូវ​ការ​រអា​ក់រ​អូល​ ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៨មក​ ​ប៉ុន្តែ​មក​ ​ដល់​ដើមឆ្នាំ២០១៩​ ​តំបន់​មួយចំនួន​កំពុង​ ​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់​ ​ទោះបីជា​ ​ខាង​រដ្ឋាករ​ ​ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ​បាន​បើក​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​យ៉ាងណា​ ​ការ​បញ្ជូន​ទឹក​របស់​ក្រុមហ៊ុន​មិន​ឆ្លើយតប​តាម​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​លោក​បន្ត​ថា​ ​ថ្មី​ៗ​នេះ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ ​ក្រុង​ព្រះសីហនុ​ ​ក៏​ជួប​បញ្ហា​ ​ខ្វះ​ទឹក​ ​ប្រើប្រាស់​ផង​ដែរ​ ​ដែល​តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​មន្ទីរពេទ្យ​ ​ជាមធ្យម​ក្នុង​មួយថ្ងៃ​ ​៤០​ ​ម៉ែត្រគុប​ ​ដែល​បច្ចុប្បន្ន​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ជាមធ្យម​ ​២០០នាក់​ក្នុង​មួយថ្ងៃ​។​

​លោក​ ​ស៊ុន​ ​ងី​ ​តំណាង​ក្រុមហ៊ុន​អាន​កូ​ឱ្យ​ដឹង​នៅ​ព្រឹក​នេះ​ដែរ​ថា​ ​ក្រុមហ៊ុន​ចាប់ផ្តើម​ ​ដំណើរការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​មក​ឱ្យ​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​ពីឆ្នាំ២០០៩​ ​រហូតមកដល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​មក​ឱ្យ​ខាង​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​ ​៧០ភាគរយ​ ​និង​ ​៣០ភាគរយ​ ​ផ្គត់ផ្គង់​ទៅ​ឱ្យ​វិស័យ​ឯកជន​។​ ​ក៏ប៉ុន្តែ​បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​តាម​តំបន់​ ​ខ្ពស់​មួយចំនួន​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៨​ ​ដោយសារតែ​កំណើន​ការ​វិនិយោគ​ ​មានការ​កើន​ ​ឡើង​យ៉ាង​គំហុក​ ​ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក​ក្នុង​ក្រុង​ព្រះសីហនុ​ ​មានការ​កើនឡើង​រហូត​ ​មកដល់​បច្ចុប្បន្ន​នេះ​ ​ដែល​ធ្វើ​ឱ្យ​តំបន់​ខ្ពស់​មួយចំនួន​ខ្វះខាត​ទឹក​ប្រើប្រាស់​ ​ទន្ទឹម​នោះ​ ​ក្រុមហ៊ុន​បាន​បន្ថែម​ទុយោ​មេ​ ​និង​តភ្ជាប់​នាឡិកាទឹក​ដោយ​ផ្ទាល់​ចំនួន១៣ទីតាំង​បន្ថែម​ទៀត​ ​សម្រួល​ក្នុង​ការ​ខ្វះ​ទឹក​តាម​តំបន់​មួយចំនួន​នៅ​តាមផ្លូវ​ជាតិ​លេខ៤​ ​មាន​ដូចជា​ ​តំបន់​ទំនប់រលក​ ​រ៉ា​រថភ្លើង​ ​អូរ២​ ​អូរ៣​ ​និង​តំបន់​មួយចំនួន​នៅ​អូរ​ឈើទាល​។​

លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​ពង្រីក​បណ្តាញ​ទុយោ​ចែកចាយ​ ​ទឹក​ស្អាត​ជាបន្តបន្ទាប់​ ​ដើម្បី​បម្រើការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប្រើប្រាស់​ ​ក៏ប៉ុន្តែ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​ ​និង​ការ​អភិវឌ្ឍ​មានការ​កើនឡើង​ ​ជាបន្តបន្ទាប់​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ទឹក​តាម​តំបន់​ខ្ពស់​មួយចំនួន​មានការ​ខ្វះខាត​។​

​លោក​បាន​បញ្ជាក់​ថា​ ​តាម​ការព្យាករណ៍​របស់​អង្គការ​ ​JICA​ ​ថា​ ​ការប្រើ​ប្រាស់​ទឹក​ស្អាត​ ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ២០៣០​ ​អាច​នឹង​មាន​បញ្ហា​ប្រឈម​ ​ក៏ប៉ុន្តែ​ឈាន​ចូលឆ្នាំ២០១៨​ ​បញ្ហា​ទឹក​ចាប់ផ្តើម​ប្រឈម​ ​ដោយសារតែ​កំណើន​ការ​វិនិយោគ​មាន​ល្បឿន​លឿន​យ៉ាង​គំហុក​ ​ហើយ​ក្រុមហ៊ុន​កំពុង​បន្ត​ពង្រីក​បណ្តាញ​មេ​ជាបន្តបន្ទាប់​ ​ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ ​ការប្រើ​ប្រាស់​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ​ ​និង​វិស័យ​ឯកជន​ឱ្យ​មាន​និរន្តរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close