អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ៖ ​កម្ពុជា​នៅតែ​ជា​មិត្ត​ល្អ​នឹង​សហរដ្ឋអាមេរិក​ទោះបី​មាន​វោ​ហាស​សាស្ត្រ​បំបែកបំបាក់​ក្តី​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ​កម្ពុជា​នៅតែ​ជា​មិត្ត​ល្អ​របស់​សហរដ្ឋអាមេរិក​ទោះបី​មាន​វោហា​សាស្ត្រ​ចង់​បំបែកបំបាក់​និង​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏ដោយ​។​

​ការ​ថ្លែង​របស់​ ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផាន​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃទី១១ខែមីនា​នេះ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​បន្ទាប់ពី​អ្នកមាន​និន្នាការ​ទៅ​លោកខាងលិច​តែង​បញ្ចេញ​យោបល់​តាម​ការយល់ឃើញ​របស់​ខ្លួន​ថា​ ​កម្ពុជា​ងាក​ទៅ​ចិន​ជាង​សហរដ្ឋអាមេរិក​ ​ខណៈ​កម្ពុជា​កំពុង​រក្សា​ជំ​ហរ​បស់​ខ្លួន​នៅ​កណ្តាល​ដោយ​អនុវត្តន៍​អភិក្រម​កែទម្រង់​ខាងក្នុង​ ​បង្កើ់​ត​មិត្ត​ខាងក្រៅ​។​

​ឯកឧត្តម​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទស្សនៈ​ថា​ ​អ្នក​វាយប្រហារ​យើង​ថា​បែកចេញ​ពី​អាម៉េរិក​អាច​ជា​អ្នក​នៅ​ជិត​ ​នៅ​ឆ្ងាយ​ ​ឬនៅ​ជិតខាង​យើង​ ​ដោយសារ​គេ​មិន​ចង់ឱ្យ​យើង​មាន​សេចក្តី​សុខ​ ​ឬមិន​ចង់ឱ្យ​យើង​មានបាន​ជាងគេ​នោះ​ទេ​។​ ​

​ឯកឧត្តម​ ​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ​«​កម្ពុជា​នៅតែ​ជា​មិត្ត​ល្អជា​មួយ​សហរដ្ឋ​អាម​រិក​ ​ហើយ​ប្រទេស​ទាំងពីរ​មាន​អនុស្សាវរីយ៍​ល្អជា​មួយ​គ្នា​ជាច្រើន​ ​ដូចជា​ការ​ជួសជុល​ប្រាសាទ​ ​ការ​ដោះ​មីន​ជាដើម​»​។​ ​បើ​តាម​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផាន​ ​អ្វី​ដែលគេ​និយាយ​ពី​ទំនាក់ទំនង​មិនល្អ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ជាមួយ​សហគមន៍​អឺរ៉ុប​គឺ​គេ​ចង់​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំ​ពាក​កយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញថា​ ​បាតុភូត​នៃ​ការ​អភិវឌ្ឍ​ ​ដៃគូ​កម្ពុជា​-​ចិន​នេះ​គឺ​បង្ហាញ​ជាក់ស្តែង​នូវ​ជំនឿ​របស់​អ្នក​វិនិយោគ​ជា​ដៃគូ​រទាំង​ជាតិ​និង​អន្តរជាតិ​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ដើម្បី​ ​សន្តិភាព​ ​ស្ថិរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​និង​ពាណិជ្ជកម្ម​សេរី​។​

​យ៉ាងណាក៏ដោយ​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​ ​កម្ពុជា​នៅតែ​ញញឹមដាក់​គ្រប់​ប្រទេស​ទាំងអស់​មិន​រើសអើង​ប្រទេស​ណាមួយ​ឡើយ​ ​ទោះបី​ប្រទេស​នោះ​ធ្លាប់​ជា​ខ្មាំងសត្រូវ​ជាមួយគ្នា​ពីអ​តី​ត​កាល​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close