សម្តេច​ ​ហ៊ុន​ ​សែន​ ​ប្រកាស​កុំ​ឲ្យ​មាន​អ្នក​កាង​នៅ​ក្រោយខ្នង​ចំពោះ​រឿង​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក​

​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ ​ប្រកាស​ថា​ ​សូមកុំ​ឱ្យ​មាន​អ្នក​កាង​នៅ​ពីក្រោយខ្នង​ចំពោះ​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត​រ៉ុ​ក​ឱ្យ​សោះ​ ​ហើយ​បើ​មាន​ទោះបី​ទោះ​ថ្នាក់​ប៉ុន្មាន​ក៏​ត្រូវ​តម្ចា​ត់​ដែរ​ ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩របស់​ ​ក្រសួងសុខាភិបាល​ ​នា​រសៀល​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​ថា​ ​ករណី​នៅ​ក្លិ​បក​ម្សាន្ដ​រ៉ុ​ក​គឺជា​ករណី​ ​មិន​ត្រូវ​ ​លើកលែង​នោះ​ទេ​។​ ​ករ​ណី​រ៉ុ​ក​ទោះបីជា​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​រយ​ម៉ែត្រ​ ​ឬ​ម៉ឺន​ម៉ែត្រ​ចុះ​ក្នុង​ដី​ ​ដើម្បី​រក​មេ​ក្លោង​ក៏​ត្រូវ​ជីក​ឱ្យ​ជ្រៅ​តាម​រក​ដែរ​។​ ​សម្តេច​តេជោ​បាន​គូសបញ្ជាក់​ថា​ ​“​រក​ឱ្យ​ឃើញ​ ​ព្រោះ​ការ​បំផ្លិច​បំផ្លាញ​ដែល​ចេញពី​កន្លែង​នេះ​គឺ​ធំធេង​ហួសហេតុ​ពេក​ ​ហើយដែល​តាមខ្ញុំ​ដឹង​ ​នៅសល់​មួយ​កន្លែង​ទៀត​ ​ប៉ុន្តែ​ឥឡូវ​វា​សម្ងំ​។​ ​ពេលនោះ​បើ​ប្រតិបត្តិ​ការ​ម្តង​ពីរ​កន្លែង​អាច​ចប់​”​។​

​សម្តេច​តេជោ​បាន​បន្ដ​ថា​ ​“​អញ្ចឹង​សំណុំរឿង​មួយ​នេះ​ ​ខ្ញុំ​ត្រូវ​លូកដៃ​ចូលក្នុង​សំណុំរឿង​ ​នេះ​ ​គឺ​មិន​អាច​ឱ្យ​រួចផុត​ទេ​ ​ឧក្រិដ្ឋ​កម្ម​មួយ​ ​នេះ​វា​ធ្ងន់​ហួស​។​ ​គ្រឿងញៀន​បាន​បំផ្លាញ​នូវ​អនាគត​ ​របស់​យុវជន​យើង​មិន​តិច​ទេ​ ​ហើយ​នៅ​រ៉ុ​ក​តើ​បាន​បំផ្លាញ​ប៉ុន្មាន​រួចហើយ​ ​អញ្ចឹង​ទេ​ ​មិន​អាច​ ​ផ្តន្ទា​ទោស​ត្រឹម​អា​មេការ​តូចតាច​ ​អា​មេ​បន្ទាប់​ ​និង​អា​អ្នក​ជក់​នោះ​ទេ​ ​ចាប់​អា​មេ​វា​អា​ធំ​”​។​

​សម្ដេច​តេជោ​បាន​អះអាង​ថា​ ​រឿង​នេះ​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ដាច់ខាត​ ​ដោយ​គ្មាន​ការលើកលែង​ទេ​ ​ហើយ​សម្ដេច​តេជោ​បាន​បញ្ជាក់​ហើយ​ថា​ ​អភិក្រម៥យ៉ាង​ ​គឺ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុះ​ក្អែល​ ​ព្យាបាល​ ​និង​វះកាត់​។​ ​ទន្ទឹម​នេះ​ ​មិនមែន​ធ្វើ​តែ​វិស័យ​រដ្ឋ​នោះ​ទេ​ ​វិស័យ​ឯកជន​ក៏​ត្រូវ​ធ្វើ​ដែរ​ ​សង្គម​ទាំងមូល​ ​ត្រូវ​ធ្វើ​បញ្ហា​នេះ​ ​ដោយ​គ្មាន​ការលើកលែង​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​ ​ហើយ​រួច​ ​បាន​នោះ​ទេ​។​ ​សម្តេច​តេជោ​បាន​បន្ដ​ទៀត​ថា​ ​បើ​ទោះបីជា​ជាប់​ដល់​មន្ត្រី​ថ្នាក់​ណាក៏ដោយ​ ​ក៏​ត្រូវតែ​ធ្វើ​ដែរ​ ​ដែល​នៅ​ទីនេះ​ ​សម្ដេច​ធ្លាប់​បាន​លើកឡើង​ថា​ត្រឹម​អ្នកឯង​ពាក់​ផ្កាយ​នោះ​ ​សូម្បីតែ​អ្នក​ពាក់​លោកខែ​ ​ក៏​សម្ដេច​ដក​ ​និង​ចាប់បាន​ដែរ​។​ ​សម្ដេច​តេជោ​បាន​ជំរុញ​ឱ្យ​ ​តុលាការ​ស៊ើបអង្កេត​ឱ្យ​បាន​គ្រប់គ្រាន់​ ​ហើយ​កុំឱ្យ​អ្នកណា​មក​ជើងកាង​ ​ទោះបីជា​ជើងកាង​ ​ចេញ​មក​មួយ​កងពល​ក៏ដោយ​ក៏​សម្ដេច​វាយកម្ទេច​ចោល​ទាំងអស់​។​

​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្ដី​ក៏បាន​បន្ថែម​ទៀត​ថា​ ​“​យើង​ត្រូវ​ចាប់ផ្តើម​អំពី​សមត្ថ​ភា​ពរ៉ុ​ក​ ​នេះ​មួយ​ ​ដើម្បី​បង្ហាញថា​មិនមែន​តែ​ចាប់​តែ​អាតូច​តាច​ទេ​ ​អា​មេ​ក្លោង​ធំ​ប៉ុន្មាន​ក៏ដោយ​ ​ទោះបីជា​ក្នុង​វិស័យ​ឯកជន​ ​និង​ក្នុង​រដ្ឋ​ ​បើ​ទោះបី​មាន​លុយ​ប៉ុន្មាន​ ​ស័ក្តិ​ប៉ុន្មាន​វៃ​ទាំងអស់​”​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close