អាកាសចរណ៍​ស៊ីវិល​កំពុង​ធ្វើ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ដ្រូន​

​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ថា​ ​ពេលនេះ​ស្ថាប័ន​ជំនាញ​កំពុងតែ​ធ្វើការ​សិក្សា​ ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ដ្រូន​ ​ខណៈ​បច្ចុប្បន្ន​កម្ពុជា​នៅ​មិនទាន់​មានច្បាប់​នេះ​នៅឡើយ​ ​ដោយ​ត្រឹមតែ​មាន​បំរាម​ពី​អាជ្ញាធរ​តែប៉ុណ្ណោះ​។​

​លោក​ ​ស៊ីន​ ​ចាន់​សិរី​វុត្​ថា​ ​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​ថា​ ​ការ​ប្រើ​ប្រាស់​ដ្រូន​ជា​រឿង​មួយ​ថ្មី​ដែល​កម្ពុជា​ត្រូវ​គិតគូរ​រៀបចំ​ច្បាប់​ពី​ប្រទេស​ដទៃ​ ​ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ឲ្យបាន​ត្រឹមត្រូវ​បំផុត​ ​ប៉ុន្តែ​វា​ទាមទារ​ពេលវេលា​បន្តិច​។​

​លោក​ថា​ ​ការ​គ្រប់​គ្រង​ដ្រូន​ជា​បញ្ហា​ស្មុគស្មាញ​បំផុត​ដែល​ត្រូវ​ដកស្រង់​បទពិសោធន៍​ពី​ប្រទេស​រីកចម្រើន​មួយចំនួន​ដើម្បី​គ្រប់​គ្រង​ដ្រូន​ឲ្យបាន​ហ្មត់ចត់​បំផុត​នៅ​ថ្ងៃ​អនាគត​។​

​យ៉ាងណាក៏ដោយ​ ​ក្នុង​អំឡុង​ស្ថាប័ន​ជំនាញ​កំពុង​សិក្សា​ ​និង​រៀបចំ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ដ្រូ​ននេះ​ ​អាកាសចរណ៍​ស៊ីវិល​បាន​ណែនាំ​បន្ថែម​ទៅ​អ្នកនាំ​ចូល​ ​និង​អ្នក​ប្រើ​ប្រាស់​ដ្រូន​ ​កុំ​ឲ្យ​បង្ហោះ​នៅ​ជុំវិញ​តំបន់ហាមឃាត់​ ​ដូច​ជា​ព្រលា​នយន្​ត​ហោះ​ ​ជុំវិញ​ព្រះបរមរាជវាំង​ ​គេហដ្ឋាន​នាយក​រដ្ឋមន្រ្តី​ ​និង​តំបន់​យោធា​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កន្លងមក​នេះ​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​បំរាម​ ​ដោយ​ហាមឃាត់​មិន​ឲ្យ​មាន​កា​របង្​ហោះ​ដ្រូ​ននៅ​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​នោះ​ទេ​ ​ពិសេស​តំបន់​ឡើងចុះ​របស់​យន្តហោះ​ ​ព្រះបរមរាជវាំង​ ​ជាដើម​ ​។​ ​ហើយ​កន្លងមក​នេះ​ដែរ​ ​សមត្ថកិច្ច​ក៏​ធ្លាប់​ចាប់​ឃាត់ខ្លួន​អ្ន​ក​បង្ហោះ​ដ្រូ​ននៅ​តំបន់ហាមឃាត់​ទាំងនោះ​ផង​ដែរ​ ​តួយ៉ាង​កាលពី​ថ្ងៃទី១០​ ​ខែមីនា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ​ដែល​បា​នប​ង្ហោះដ្រូ​ននៅ​ម្តុំ​ភូមិគ្រឹះ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​ដែល​ជា​តំបន់ហាមឃាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close