ចាប់​គ្រឿង​សមុទ្រ​ផ្ទុក​សារធាតុគីមី​ជាង៧តោន​នាំចូល​ពី​ប្រទេស​វៀតណាម​

​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​បាន​ធ្វើការ​បង្រ្កាប​ ​ករណី​នាំចូល​គ្រឿង​សមុទ្រ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ ​ដោយ​រឹបអូស​បង្គា​រគីមី​ចំនួន​ជាង៧តោន​។​

​ការ​បង្រ្កាប​នេះ​ ​បាន​ធ្វើឡើង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ១៥​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ​ដោយ​សមត្ថកិច្ច​ធ្វើការ​ឃាត់​រថយន្ត​ចំនួន៣គ្រឿង​ ​1​-​ម៉ាក​ ​HYUNDIA​ ​ស្លាក​លេខ​ ​3A​ ​0869​,​ ​2​-​ម៉ាក​សាំ​ងយ៉ុង​កែ​ឆ្នៃ​ ​ស្លាក​លេខ​ ​2A​ ​0342​,​ ​3​-​ម៉ាក​ ​HYUNDIA​ ​គ្មាន​ស្លាក​លេខ​។​

​ក្រោយពី​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​ ​បាន​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​៖​ ​បង្គា​មាន​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា​ ​និង​គ្រឿង​សមុទ្រ​មួយចំនួន​ ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ ​៣៧៦កេស​ ​មាន​ទម្ងន់​ប្រមាណ​ ​៧៥២០គីឡូក្រាម​។​

​តាម​សមត្ថកិច្ច​ថា​ ​ក្រោយ​ការ​ចាប់​ ​វត្ថុ​តាង​ទាំងអស់​ត្រូវ​ដកហូត​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​នាយកដ្ឋាន​ ​ដោយ​យក​វត្ថុ​តាង​មួយចំនួន​ទៅ​ធ្វើការ​ពិសោធន៍​រក​សារធាតុ​ហាមឃាត់​ ​ហើយនិង​បន្ទាប់មក​បាន​យក​បង្គា​ដែល​មាន​ចាក់​បញ្ចូល​សារធាតុ​ ​និង​គ្មាន​ច្បាប់​ ​យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​ ​នា​ល្ងាច​ថ្ងៃ​ដដែល​ ​និង​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​ ​៣នាក់​ទៅ​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​ ​ដើម្បី​ស្វែងរក​ម្ចាស់​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close