កម្ពុជា​ ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​ ​២០០មេ​ហ្គា​វ៉ាត់​បន្ថែម​ទៀត​ពី​ប្រទេស​ឡាវ​

​អគ្គិសនី​កម្ពុជា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បានសម្រេច​ចុះហត្ថលេខា​ជាមួយ​អគ្គិសនី​ឡាវ​ ​លើ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​ ​២០០មេ​ហ្គា​វ៉ាត់​បន្ថែម​ទៀត​ពី​ប្រទេស​ឡាវ​ ​នៅដើម​ឆ្នាំ២០២១ខាងមុខ​។

​តាម​អគ្គិសនី​កម្ពុជា​ ​ការទិញ​ភ្លើង​បន្ថែម​ពី​ប្រទេស​ឡាវ​នេះ​ ​គឺ​ ​ដើម្បី​ដោះស្រាយ​តម្រូវការ​ក្នុង​ស្រុក​ដែល​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ​ ​និង​កំឡុង​ពេល​ដែល​កម្ពុជា​រង់ចាំ​ការ​បញ្ចប់​ការសាងសង់​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ​៧០០មេ​ហ្កា​វ៉ាត់​នៅ​ក្រុង​ព្រះសីហនុ​ដែល​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២៤​ ​និង​រោងចក្រ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​២៤០មេ​ហ្គា​វ៉ាត់​ ​ដែល​នឹង​ដាក់ឲ្យ​ដំណើរការ​ជាបន្តបន្ទាប់​ចាប់ពី​ពាក់កណ្តាល​ឆ្នាំនេះ​តទៅ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​រាជរដ្ឋាភិបាល​កំពុង​ចរចា​គម្រោង​វារីអគ្គិសនី​ ​និង​គម្រោង​ខ្សែ​បញ្ជូន​ថ្មី​បន្ថែម​ទៀត​ ​ខណៈ​ដែល​អគ្គិសនី​កម្ពុជា​ផ្ទាល់​បាន​ចរចា​បង្កើន​ការ​បំពេញបន្ថែម​ពី​ប្រទេស​ថៃ​ ​និង​វៀតណាម​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close