ឆ្នេរសមុទ្រ​ប្រទេស​បារាំង​ ​ប្រឈម​ ​និង​ការ​បំពុលបរិស្ថាន​ដោយ​ការ​លិច​នាវា​ដឹក​គីមី​អី​តា​លី​

​ក្រសួងបរិស្ថាន​បារាំង​បាន​ចាត់វិធានការ​បន្ទាន់​ ​ដើម្បី​ទប់ស្កាត់​ ​ប្រេង​និង​សា​ធាតុគីមី​គ្រោះថ្នាក់​ ​រសាត់​ចូល​ឆ្នេរសមុទ្រ​របស់​ខ្លួន​ ​ក្រោយ​គ្រោះថ្នាក់​ឆាប់​ឆេះ​និង​លិច​នាវា​ដឹក​សារធាតុគីមី​ពុល​ ​របស់​អ៊ីតាលី​ ​។​

​នាវា​ខាងលើ​មានឈ្មោះGRANDE​ ​AMERICAក្នុង​ដែនទឹក​តំបន់ROCHELLE​ ​។​ ​នាវា​នោះ​ដឹក​សារធាតុគីមី​មាន​គ្រោះថ្នាក់​និង​ប្រេងម៉ាស៊ូត​ ​សរុប​ទម្ងន់​ ​ដល់ទៅ២២០០តោន​។​ ​ការប្រកាស​អាសន្ន​ពី​ការ​បំពុល​ត្រូវ​បាន​ធ្វើ​ ​ហើយ​គេ​កំពុងតែ​ដុតដៃដុតជើង​ ​ធ្វើសកម្មភាព​ទប់ទល់​នឹង​ស្រទាប់​ប្រេង​រសាត់​នោះ​។​ ​

​មន្ត្រី​បា​រំាង​បាន​ប្រកាស​ឲ្យដឹង​ថា​ឆ្នេរសមុទ្រ​បារាំង​ប្រឈម​និង​ ​ការ​បំពុលបរិស្ថាន​ ​ដោយសារតែ​ការ​លិច​ហូរ​ប្រេង​ ​និង​សារធាតុគីមី​ ​ចេញពី​នាវាដឹកទំនិញ​ ​អ៊ីតាលី​ ​ដែល​មាន៤៥កុង​តើន័​រ​ ​ផ្ទុក​សារធាតុគីមី​ ​។​នាវា​អី​តា​លី​បាន​លិច​ ​នៅ​មហាសមុទ្រ​ ​អាត្លង់ទិច​ ​។

​មន្ត្រី​បារាំង​បាន​ឲ្យដឹង​ថា​ ​ប្រេង​លិច​ចេញពី​នាវា​ ​គ្រប់​ដ​ណ្តើ​បនៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ ​មាន​ប្រវែង​ ​១០គីឡូម៉ែត្រ​ ​ទទឹង១គីឡូម៉ែត្រ​ស្ថិតនៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​បារាំង​ ​។​ ​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​ ​លោក​ ​Francois​ ​de​ ​Rugy​ ​បាន​បញ្ជាក់​ថា​ ​នឹង​ចាត់វិធានការ​ទប់ស្កាត់​ ​បញ្ជៀស​ផល​ប៉ះពាល់​ដល់​បរិស្ថាន​បារាំង​។​

​បារាំង​បាន​បញ្ជូន​នាវា​ ​៤គ្រឿង​ដើម្បី​ទប់ស្កាត់​ប្រេង​ហូរ​ចូល​ឆ្នេរសមុទ្រ​ ​ប៉ុន្តែ​អាកាសធាតុ​មិន​អំណោយផល​ ​ពិបាក​នៅក្នុង​ការទប់ស្កាត់​ ​។​កាលពី​ថ្ងៃទី១៤ខែមីនា​ស្រទាប់​ប្រេង​ ​កំពុងតែ​រសាត់​ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​បារាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close