រថយន្ត​ធុន​យក្ស​ដឹក​ដំឡូងមី​ ​ក្រឡាប់​ក្អួត​ចេញ​សុទ្ធតែ​ឈើ​

​ព្រះវិហារ​៖​ ​រថយន្ត​ធុន​យក្ស១គ្រឿង​ដែល​ដឹក​ដំឡូងមី​ពីលើ​ ​តែ​ឈើ​នៅ​ពីក្រោម​បាន​ក្រឡាប់​ខ្ជាក់​ចេញ​ឈើ​ ​កាលពី​វេ​លា​ម៉ោង​ប្រ​ម៉ា​ណ​ប្រហែល១០.០០នាទី​ព្រឹក​ថ្ងៃទី១៤​ ​ខែ​មិនា​ឆ្នាំ២០១៩នៅត្រង់​ចំនុច​ទួល៤២ចន្លោះ​បង្គោល​គីឡូ​មែ​ត្រ២០៨.២០៩ស្ថិត​ក្នុង​ភូមិ​ស្រអែម​ខាងជើង​ ​ឃុំ​ស្រអែម​ ​ស្រុក​ជាំ​ក្សាន្ត​ ​ខេត្តព្រះវិហារ​ ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦២​ ​ពី​ខេត្តព្រះវិហារ​ ​ឆ្ពោះទៅ​កាន់​តំបន់​ប្រាសាទព្រះវិហារ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​សាក្សី​នៅកន្លែង​កើតហេតុ​ថា​ ​នៅមុន​ពេល​កើតហេតុ​ ​គេ​បានឃើញ​រថយន្ត​ខ្នាត​យក្ស​គ្មាន​ស្លាក​លេខ​ខាងលើ​បើកបរ​ពី​ចំនុច​អូរ​ជុញ​ ​ដែល​ផ្ទុក​ដំឡូងមី២លើ​ឈើ​ក្រោម​យ៉ាងច្រើន​ ​ឆ្ពោះទៅ​លក់​នៅ​ខេត្តសៀមរាប​ ​ឬក៏​ចែកចាយ​បន្ត​តាម​ដេប៉ូ​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ ​លុះ​មកដល់​កន្លែង​កើតហេតុ​ដោយសារ​រថយន្ត​ខាងលើ​ដឹកឈើ​លើស​ទំ​ងន់​ផង​នោះ​ក៏បាន​រេ​ចង្កួ​ត​ធ្លាក់​ផ្លូវ​ក្រ​ឡាប​ខ្ជាក់​មក​ចេញ​សុទ្ធតែ​ឈើ​តែម្តង​ទៅ​។​

​លោក​ ​គឹម​ ​ជេត្​ថា​វី​ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ដែល​នៅកន្លែង​កើតហេតុ​នោះ​លោក​បាន​ឆ្លើយ​ប្រាប់​ក្រុម​អ្ន​ក​សារ​ព​ត៏​មាន​យ៉ាង​ខ្លី​ថា​លោក​មិនដឹង​ឈើ​ខាងលើ​នេះ​ជា​ឈើ​របស់​អ្នកណា​នោះ​ឡើយ​។​

​ក៏ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ដែល​លោក​ធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​ខាងលើ​ហើយ​បានឃើញ​ហេតុ​កា​រណ៏​នេះ​ដោយ​ពួកគាត់​បាន​លើកឡើង​ថា​ ​ចុះ​ហេតុ​អី​បាន​ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឆ្លើយ​ថា​ ​មិនដឹង​យ៉ាង​ដូច្នេះ​ទៅវិញ​ហើយ​ឈើ​ទាំងនោះ​សោត​អា​សុទ្ធតែ​ម៉ា​សុិ​នរ៉ៃ​ទៀតផង​ពួកគាត់​លើកឡើង​ទៀត​ថា​ ​បើ​ប្រភេទ​រថយន្ត​នេះ​វិញ​បើ​លើក​ឈើ​ដាក់លើ​រថយន្ត​ក៏​មិន​លើក១ម៉ោង​ឬ២ម៉ោង​ហើយ​នោះ​ដែរ​អាច​ប្រើ​ពេល​លើក២ទៅ៣ថ្ងៃ​ទើបបាន​គ្រប់​ចំនួន​អោយ​រថយន្ត​ធុន​យក្យ​ខាងលើ​នេះនោះ​។​

​ម្យ៉ាងវិញទៀត​ដោយក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ចុះ​ក្រោយ​កើតហេតុ​ម្តេច​បាន​សមត្ថកិច្ច​ឬ​ជំនាញ​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​បណ្ដោះ​យក​ក្បាល​រថយន្ត​ខាងលើ​នេះ​ទៅបាត់​ដោយ​មិនបាន​ធ្វើការ​ហាមឃាត់​យ៉ាង​ដូច្នេះ​អញ្ចឹង​នោះ​ឬមួយ​ក៏​អ្នកបើកបរ​រថយន្ត​ខាងលើ​នឹង​មិនដឹង​រថយន្ត​របស់​ខ្លួន​ដាច់​កន្ទុយ​រឺ​ម៉ក​ព្រោះតែ​ផ្ទុក​ឈើ​ធ្ងន់​ពេក​ទើប​ក្រឡាប់​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ពេញ​ផ្លូវ​យ៉ាងនេះ​ចាំ​មើល​លោក​មេព្រៃ​ផ្នែក​ជាំ​ក្សាន្ត​យកមុខ​ទុក​គ្រ​ហែង​ណា​?​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close