ឯកសារ​ចំនួន៥ត្រូវ​បាន​ចុះហត្ថលេខា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​

​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ ​លោក​ ​Moon​ ​Jae​-​in​ ​នៅ​កម្ពុជា​ ​មាន​ឯកសារ​ចំនួន៥ត្រូវ​បាន​ចុះហត្ថលេខា​ ​សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​ឯកសារ​ទាំង៥នោះ​រួមមាន​៖​ ​១​-​កិច្ច​សម្របសម្រួល​ក្របខ័ណ្ឌ​ ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ ​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ​២០១៩​-​២០២៣​,​ ​២​-​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ ​សម្រាប់​ ​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​,​ ​៣​-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ថាមពល​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ ​ថាមពល​ ​សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូចបំផុត​ ​និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​,​ ​៤​-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិ​និ​ ​យោគ​ពាណិជ្ជកម្ម​កូរ៉េ​ ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការសម្រួល​ការ​វិនិយោគ​ពី​កូរ៉េ​ ​និង​ ​៥​-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិត​សភា​កម្ពុជា​ ​និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​ ​សម្រាប់​សេដ្ឋកិច្ច​ ​មនុស្ស​សាស្ត្រ​ ​និង​សង្គមសាស្ត្រ​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​លោក​ ​Moon​ ​Jae​-​in​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ ​ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​ ​របស់​លោក​ប្រធានាធិបតី​ ​Moon​ ​Jae​-​in​ ​នេះ​ ​ត្រូវ​គេ​ចាត់ទុកថា​ ​គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​នឹង​ពង្រឹង​មិត្តភាព​ ​ហើយនឹង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ​ ​និង​ស៊ីជម្រៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close