ជនជាតិ​ជប៉ុន២នាក់​ ​ប៉ាវ​ឡាន​ជិះ​ ​រួច​យក​មក​ប្លន់​សម្លាប់​ ​តែ​រត់​មិន​រួច​ត្រូវ​ប្រជា​ពលរដ្ឋព័ទ្ធ​ចាប់​

​ខេត្តសៀមរាប​ ​៖​ ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​នៅ​ល្ងាច​ថ្ងៃទី១៧​ ​ខែមីនា​ ​នេះ​ ​មាន​ករណី​ប្លន់​អ្នក​រត់តាក់ស៊ី​ម្នាក់​ ​ត្រូវ​គេ​អារក​សំ​លាប់​ ​ព្រមទាំង​កាប់​ជាច្រើន​កាំបិទ​ ​រួច​រុញ​ទំលាក់​ពីលើ​រថយន្ត​ ​ដើម្បី​ប្លន់​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​ម៉ោង​ប្រមាណ៤ល្ងាច​ ​នៅ​ចំនុច​ ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក​ ​ខាងលិច​ផ្សារ​ពួក​ចំងាយ៥០០ម៉ែត្រ​។​

​តាម​ប្រភព​បាន​ឲ្យដឹង​ថា​ ​មុនដំបូង​មាន​ជនជាតិ​ជប៉ុន​ ​២នាក់​ ​បាន​ជួល​ឡាន​ ​(​ប៉ាវ​ឡាន​)​ ​ជ​នរ​ងរ​គ្រោះ​ ​ដោយ​ជិះ​ពី​ស្វាយ​ស៊ី​សុ​ផុន​ ​មក​សៀមរាប​ ​ខ​ណះ​មកដល់​ចំនុច​កើតហេតុ​ ​ជនល្មើស​ទាំងពីរ​នាក់​បាន​យក​កាំបិទ​ ​អារក​អ្នក​បើករថយន្ត​តាក់ស៊ី​ ​រួចហើយ​ចាក់​ជាច្រើន​កាំបិទ​រហូតដល់​ស្លាប់​ ​បន្ទាប់មក​រុញ​ជនរងគ្រោះ​ទំលាក់​ចោល​ពី​ក្នុង​ឡាន​ ​ហើយ​បម្រុង​បើក​រត់គេច​ ​ប៉ុន្តែ​ជនល្មើស​បាន​បើក​ទៅ​បុក​គោយន្ត​កន្រ្តៃ​ ​ដាច់​ជា២​ ​ហើយ​រេ​ចង្កូច​ទៅ​ម្ខាង​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​ម៉ា​ខុប​មួយ​ដើម​ ​មុខ​ផ្ទះ​ពលរដ្ឋ​ ​បណ្តាល​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច​ ​ខ​ណះ​នោះ​ត្រូវ​បាន​ពលរដ្ឋ​ដេញ​ចាប់​កាត់​វាលស្រែ​យ៉ាង​ប្រផាប់​ប្រ​ផីញ​ ​ប្រគល់ឲ្យ​សមត្ថកិច្ច​។​

​ពេលនេះ​ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​កំពង់​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close