នាយក​រដ្ឋមន្រ្តី​ប្រកាស​ពី​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ ​ភ្ជាប់​ខេត្ត​កំពង់ឆ្នាំង​ ​និង​ខេ​ត្ដ​កំពង់ធំ​

​សម្ដេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​ផ្ដល់​នូវ​កាដូ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខេ​ត្ដ​កំពង់ឆ្នាំង​ ​និង​ខេត្តកំពង់ធំ​ ​នូវ​ការស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ ​និង​ផ្លូវ​ ​ដែល​មាន​ប្រវែង​ជាង​ ​៥៧គីឡូម៉ែត្រ​ ​ដើម្បី​តភ្ជាប់​ប្រព័ន្ធ​គមនាគមន៍​រវាង​ខេត្ត​ទាំងពីរ​ ​ក៏ដូចជា​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​និង​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ខណៈ​សម្ដេច​តេជោ​អញ្ជើញ​ជា​អធិបតី​ ​ជាមួយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​លើក​ទី៥​ ​ក្រោម​ប្រធានបទ​«​ទន្លេ​៖​ ​ផ្សារភ្ជាប់​សន្តិភាព​ ​ប្រជាជន​ ​និង​ទេសចរណ៍​»​ ​កាលពី​រសៀល​ថ្ងៃទី​ ​១៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​សម្ដេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ក​សាង​ដ​ស្ពាន​នេះ​ ​ត្រូវ​ឆ្លងកាត់​នូវ​ការសិក្សា​ឡើងវិញ​ ​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់​ ​ដែល​ ​ថ្ងៃនេះ​សម្ដេច​តេជោ​សូម​ប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ខេ្ត​ត​កំពង់ឆ្នាំង​ ​និង​ខេត្តកំពង់ធំ​ថា​ ​សម្ដេច​សម្រេចចិត្ត​ ​ផ្ដល់​ការ​អនុ​ញាត​ឱ្យ​សាងសង់​ ​ស្ពាន​ ​និង​ផ្លូវ​តភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​ទៅ​ខេត្តកំពង់ធំ​។​

​សម្ដេច​តេជោ​បាន​ថ្លែង​ថា​ ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង៥៧គីឡូម៉ែត្រ​ ​ដែល​តភ្ជាប់​ពី​ស្រុក​កំពង់លែង​នៃ​ខេ​ត្ដ​កំពង់ឆ្នាំង​ ​ទៅកាន់​ក្រុង​ស្ទឹងសែន​ ​នៃ​ខេត្តកំពង់ធំ​ ​ហើយដែល​យើង​ ​ត្រូវ​ធ្វើ​ស្ពាន​ដែល​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ ​ដែល​ស្ពាន​នេះ​មាន​ប្រវែង​រហូត​ទៅដល់​ ​៣.៩០០ម៉ែត្រ​ ​ដែល​ឆ្លង​ដៃទន្លេ​ទាំង​បី​ ​គឺទី​មួយ​ ​ទន្លេសាប​ក្រោម​ ​ទីពីរ​ ​ទន្លេ​ជ្រោយ​បុស្ស​ ​និង​ទីបី​ ​ទន្លេ​កំពង់​ហាវ​។​ ​នេះ​គឺជា​ការ​ធ្វើ​ស្ពាន​ ​ដើម្បី​កំ​ឱ្យ​មានការ​ប៉ះពាល់​ទៅលើ​ការ​ចរាចរណ៍​ផ្លូវទឹក​ ​ក៏ដូចជា​ទាក់ទង​ទៅ​នឹង​ចរាចរណ៍​មច្ឆាជាតិ​។​ ​ឯ​ចំណែក​ផ្នែក​ខាងលើ​គឺ​ពុំ​មានផល​ប៉ះពាល់​នោះ​ទេ​ ​ដោយសារ​មាន​តួ​ផ្លូវ​រួចស្រេច​ហើយ​។​

​សម្ដេច​តេជោ​ថ្លែង​ទៀត​ថា​ ​ចំណុច​នេះ​វា​មិនគ្រាន់​តែ​ជា​ផលប្រយោជន៍​របស់​អ្នក​ខេត្ត​កំពង់ឆ្នាំង​ ​និង​អ្នក​ខេត្តកំពង់ធំ​ទេ​ ​ក៏ប៉ុន្តែ​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ ​បន្ទាប់ពី​ស្ពាន​ ​និង​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​សាងសង់​រួចរាល់​។​ ​សម្ដេច​តេជោ​សង្ឃឹមថា​ ​ប្រជាពលរដ្ឋ​របស់​យើង​ ​និង​ទទួល​បាន​នូវ​ផលប្រយោជន៍​ ​ពី​គម្រោង​មួយ​នេះ​ ​ដែល​យើង​បាន​សិក្សា​ជាក់លាក់​រួចមក​ហើយ​ថា​ ​មិន​មានផល​ប៉ះពាល់​ ​ណាមួយ​បំផ្លាញ​ទៅដល់​ធនធាន​ធម្មជាតិ​ ​ឬក៏​បង្វែរ​ចរន្តទឹក​ ​ដែល​នឹង​ធ្វើ​ឱ្យ​ស្ទះ​នូវ​ចរាចរណ៍​ផ្លូវទឹក​ ​និង​ការ​បម្លាស់ទី​របស់​មច្ឆាជាតិ​នោះ​ទេ​។​ ​នេះ​ជា​ការ​ដូរ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ ​និង​ខេត្តកំពង់ធំ​។​

​បើ​តាម​ការ​លើកឡើង​របស់​ឯកឧត្ដម​ ​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​គូសបញ្ជាក់​ថា​ ​គម្រោង​សាងសង់​ផ្លូវ​ ​ស្ពាន​ជា​ប្រវត្តិ​សា​ស្ត្​រន​នេះ​ ​រួមមាន​ការសាងសង់​ផ្លូវ​ប្រវែង៥៧គីឡូម៉ែត្រ​ ​និង​ស្ពាន​ឆ្លងកាត់​បឹងទន្លេសាប​ជិត៤គីឡូម៉ែត្រ​ ​បាន​សិក្សា​លំអិត​រួចរាល់​អស់ហើយ​ ​នៅតែ​រង់ចាំ​ថវិកា​ប៉ុណ្ណោះ​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង២០០លាន​ដុល្លារ​អាម៉េរិក​ ​អាច​នឹង​ប្រើ​ថវិកា​កម្ចី​របស់​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close