ចាប់តាំងពី​ឆ្នាំ២០១១មក​ ​ពលរដ្ឋ​ថៃ​ ​បាន​ចាប់ផ្តើម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​

​ជា​លើកទីមួយ​ចាប់តាំងពី​ឆ្នាំ២០១១មក​ទល​ពេលនេះ​ ​ពលរដ្ឋ​ថៃ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​អាច​សម្រេច​ជោគវាសនា​របស់​ ​ប្រទេសជាតិ​ ​ក្រោយ​ការ​កាន់​អំ​នាច​របស់​យោធា​ចាប់តាំងពី​ឆ្នាំ២០១៤មក​ទល​ពេលនេះ​ ​។​

​ពលរដ្ឋ​ជិត៣លាន​នាក់​ ​បាន​ទៅ​បោះឆ្នោត​មុន​កំណត់​ ​នៅ​ទីក្រុង​ប៉ាង​កក់​ ​ដែល​មាន​ទីតាំង​បោះឆ្នោត​មុន​កំណត់​ដល់ទៅ៧៧កន្លែង​ទូទាំង​ទីក្រុង​ ​។​ ​គណៈកម្មការ​រៀបចំ​ការ​បើ​ឆ្នោត​ថៃ​ ​កាលពី​ថ្ងៃទី១៧ខែមីនា​ ​បានសម្រេច​ចាប់ផ្តើម​បោះឆ្នោត​មុនពេលកំណត់​នៅ​តាម​តំបន់​មួយចំនួន​ ​ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ថៃ​នៅ​ឆ្ងាយ​ ​ក្រៅប្រទេស​។​ ​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​មុន​កំណត់​ ​គឺ​ដល់​ដល់​ថ្ងៃទី២៤ខែមីនា​ ​មិន​អ​នុញ្ញា​ត្តិ​ឲ្យ​ទៅ​បោះឆ្នោត​ម្តង​ទៀត​ឡើយ​។​

​ការបោះឆ្នោត​មុន​កំណត់​នេះ​ ​មាន​មនុស្ស​រាប់​ម៉ឺន​សែន​នាក់​បាន​នាំគ្នា​មក​តំ​រៀប​ជួរ​នៅ​សាលារៀន​ ​កន្លែង​ចត​រថយន្ត​និង​វត្ត​នៅ​ទូទាំង​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​ទី១៧មីនា​ ​នៅក្នុង​ការបោះឆ្នោត​មុន​កាលកំណត់​មួយ​សប្តាហ៍​សំរាប់​ជនជាតិ​ថៃ​រស់នៅ​និង​ធ្វើការ​នៅ​បរទេស​ ​និង​ជនជាតិ​ថៃ​ដែល​មាន​ភារកិច្ច​ចាំបាច់​នៅ​ចំ​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​។​ ​ជនជាតិ​ថៃ​ជាង២,៣លាន​នាក់​ត្រូវ​រំពឹង​ថា​បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ២៤មីនា​។​

​ពលរដ្ឋ​ថៃ​ ​ជាង៥១លាន​នាក់​ ​មាន​សិទ្ធិ​បោះឆ្នោត​ ​នឹង​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ២៤មីនា​ ​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​តាក់តែង​ឡើង​ដោយក្រុម​យោធា​។​ពួក​អ្នកវិភាគ​និយាយ​ថា​ ​ប្រព័ន្ធ​បោះឆ្នោត​ថ្មីនេះ​អំណោយផល​ដល់​គណបក្ស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​របប​យោធា​របស់​លោក​ប្រា​យុទ្ធ​ ​ចាន​អូ​ចា​ ​ដែល​ក៏​កំពុង​ឈរឈ្មោះ​ជានា​យក​រដ្ឋមន្ត្រី​អា​ណិ​ត្ត​ថ្មី​ក្នុង​គណបក្ស​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​សមាជិក​គណៈរដ្ឋ​មន្ត្រី​របស់​លោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close