នៅ​ថ្ងៃទី២១​ ​ខែមីនា​ ​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​

នៅ​ថ្ងៃ១រោច​ ​ខែផល្គុន​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី២១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​ ​ពោល​គឺ​ចាប់​ម៉ោង៥​ ​និង៥០នាទី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ​រហូតដល់​ម៉ោង​ប្រហែល៧ព្រឹក​ ​ដែល​យើង​អាច​មើលឃើញ​ ​ពី​ខ្លោងទ្វារ​កណ្តាល​នៃ​គុក​តារា​ជ​(​ក្លោងទ្វារ​ធំ​ខាងលិច​)​ទៅ​។​

​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ ​បើ​យោង​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​ ​របស់​មជ្ឈមណ្ឌល​ ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​ ​ព្រះអាទិត្យ​រះ​ទ្បើង​ចំ​កំពូល​ ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ ​គេ​ឱ្យ​ ​ឈ្មោះថា​ ​សមរាត្រី​(​Equinox​)​ ​ពោល​គឺ​ ​សមរាត្រី​ជា​ ​ពេលវេលា​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។​ ​ក្រៅពី​នេះ​ខែ​ខ្លះ​ថ្ងៃ​មាន​រយៈ​ ​ពេល​វែង​ជាង​យប់​ ​ហើយ​ខ្លះទៀត​ ​យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​ ​ករណី​ពិសេស​នៅ​ ​ប្រាសាទអង្គរវត្ត​វិញ​ ​នា​វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ​ ​ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​ ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។​

​លោក​ ​ឡុង​ ​កុសល​ ​បានឱ្យ​ដឹង​តាម​ឯកសារ​ស្រាវជ្រាវ​ទៀត​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ព្រឹត្តិ​ការណ៍​សមរាត្រី​ ​(​Equinox​)​ ​តែងតែ​កើតមាន២ដង​ ​ពោល​គឺ​នៅ​រដូវប្រាំង​(​Vernal​ ​Equinox​)​កើត​ទ្បើង​នៅ​ខែមីនា​ ​និង​សមរាត្រី​រដូវវស្សា​(​Autumnal​ ​Equinox​)​ ​កើត​ទ្បើង​នៅ​ ​ខែកញ្ញា​។​ ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​ក្នុង​ឆ្នាំ២០១៩នេះ​ ​សមរាត្រី​នារ​ដូវ​ប្រាំង​នឹង​ ​ត្រូវ​ចំ​ថ្ងៃទី២០ខែមីនា​ ​ដោយឡែក​ប្រាសាទអង្គរវត្ត​ប៉ះចំ​ថ្ងៃទី២១​។​ ​នេះ​ជា​អ​ច្ឆិ​រយ​ការណ៍​ ​របស់​អង្គរវត្ត​ដែល​បាន​ស្ថាបនា​ទ្បើង​ដោយមាន​ការសិក្សា​គន់គូរ​ ​យ៉ាង​ល្អិតល្អន់​របស់​ ​អ្នក​ ​ប្រាជ្ញ​បណ្ឌិត​សម័យ​អង្គរ​ ​រួមផ្សំ​គ្នា​រវាង​ទ្រឹ​ស្តី​គណិត​សាស្រ្ត​ ​វិស្វកម្ម​ ​និង​តារា​សាស្រ្ត​។​ ​នេះ​ ​គឺជា​ហេតុផល​វិទ្យាសាស្រ្ត​មួយ​ដែល​បំពេញ​ចម្លើយ​ ​ចំពោះ​សំណួរ​ដែល​សួរ​មិន​ចេះ​ចប់​ថា​ ​ហេតុ​ដូចម្តេច​បាន​ជា​អង្គរវត្ត​បែរមុខ​ទៅ​ទិសខាងលិច​ ​ដើម្បី​ឈ្វេងយល់​ពី​អច្ឆរិយ​ការណ៍​នេះ​ ​សូម​សាធារណជន​ ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​អញ្ជើញ​ទៅ​ទស្សនា​នា​ថ្ងៃ​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close