ប្រេង​ឡើងថ្លៃ១៥០រៀល​បន្ថែម​ទៀត​ ​សម្រាប់​ពាក់កណ្តាល​ខែមីនា​នេះ​

សម្រាប់​ពាក់កណ្តាល​ខែមីនា​នេះ​ ​តម្លៃ​ប្រេង​ដែល​ត្រូវលក់​រាយ​តាម​ស្ថានីយ៍​នៅ​ប្រទេស​កម្ពុជា​ ​នឹង​ហក់​ឡើង​ដល់៣៦៥០រៀល​ក្នុង​មួយ​លីត្រ​ ​ពោល​គឺ​ឡើង១៥០រៀល​បន្ថែម​ទៀត​ ​បើ​ធៀប​នឹង​តម្លៃ​លក់រាយ​កាលពីដើម​ខែមីនា​នេះ​។​

​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ថា​ ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី៣១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នឹង​ត្រូវលក់​ ​៣៨១០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងសាំង​ធម្មតា​ ​និង​ ​៣៧១០រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​ ​តែ​ដោយមាន​ការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចេក​ចាយ​ ​សម្តេច​នាយក​រដ្ឋមន្រ្តី​បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន៤សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។​ ​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី៣១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នឹង​ចុះ​មក​ ​៣៦៥០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងសាំង​ធម្មតា​ ​និង​ ​៣៥៥០រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close