រោងចក្រ​គ្រឿង​បន្សំ​សម្លៀកបំពាក់​ ​និង​រោងចក្រ​កាតុង​ ​គ្រោង​នឹង​បើក​នៅ​ខេត្តកណ្តាល​ ​និង​ខេត្តតាកែវ​ ​ក្នុង​ទុន​វិនិយោគ​ជិត១០លាន​ដុល្លារ​

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន២​ ​ក្នុង​ការ​វិនិយោគ​លើ​គ្រឿង​បន្សំ​សម្លៀកបំពាក់​ ​នៅ​ខេត្តកណ្តាល​ ​និង​កេស​កាតុង​នៅ​ខេត្តតាកែវ​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជិត១០លាន​ដុល្លារ​អាមេរិក​។​

​រោងចក្រ​ទាំង២នោះ​រួមមាន​៖​ ​១​-​ ​“​SIMON​ ​LABELS​ ​(​CAMBODIA​)​ ​BRANDINGS​ ​SOLUTIONS​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​ភូមិ​អន្លង់រមៀត​ខាងលិច​ ​ឃុំ​អន្លង់រមៀត​ ​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៧,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៩០កន្លែង​។​

​២​-​ ​“​FU​ ​LI​ ​YUAN​ ​PACKAGING​ ​MATERIALS​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ភូមិ​ពេជ​ចង្វា​ ​ឃុំ​បឹង​ត្រាញ់​ខាងជើង​ ​ស្រុក​សំរោង​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៩៣កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close