តេនញ៉ា​ជ្រូក​ជា​ក្តី​បារម្ភ​បំផុត​នា​ពេល​បច្ចុប្បន្ន​ក្នុង​តំបន់​អាស៊ាន​ ​ក្រោយ​កុមារ​ ​វៀតណាម​ជាង២០០នាក់​ត្រូវ​បាន​រក​ឃើញ​ផ្ទុក​តេនញ៉ា​នេះ​

​ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុងតែ​បារម្ភ​ពី​ ​តេនញ៉ា​ជ្រូក​ ​ដែល​បាន​រក​ឃើញ​នៅ​លើ​កុមារ​ដល់ទៅ២០៩នាក់​ ​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​ ​វៀតណាម​ ​ពេលនេះ​គែ​បាន​រក​ឃើញ​ ​តេន​ញ៉​នៅក្នុង​ត្រី​ផង​ដែរ​ ​។​ ​ពេល​កាត់​ត្រី​ជា​កង់​សម្រាប់​ធ្វើម្ហូប​ក៏​ឃើញ​មាន​តេនញ៉ា​ជ្រូក​លេចចេញ​។​

​កម្លង​មក​ដោយ​ព្រួយបារម្ភ​ពី​តេនញ៉ា​ជ្រូក​ ​បងប្អូន​ស្ត្រី​មេផ្ទះ​ជាច្រើន​ ​មិន​ហាន​ទិញ​សាច់​ជ្រូក​មក​បរិភោគ​នោះ​ឡើយ​ ​ដោយ​បង្វែ​មក​បរិភោគ​ ​គ្រឿង​សមុទ្រ​ឬ​ត្រី​វិញ​ម្តង​ ​។​ ​ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ​ ​មាន​ឃ្លី​ប​វីដេអូ​មួយ​បាន​បង្ហាញ​រូបភាព​ ​តេនញ៉ា​ ​មាននៅ​ក្នុង​សាច់​ត្រី​ ​ពេល​កាត់​ជា​កង់​ក៏​ឃើញ​វា​ចេញពី​សាច់​ត្រី​។​ ​ប៉ុន្តែ​ឃ្លី​ប​វីដេអូ​និ​ងរ៉ុ​បភា​ពនោះ​មិនទាន់​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ថា​តើ​ជា​រឿង​ពិត​ឬ​ ​យ៉ាង​ណាម​។​

​កន្លង​មក​ថ្មី​ៗ​ ​ក្មេង​ៗ​សាលា​មត្តេយ្យ​សរុប២០៩នាក់​ ​នៅ​ខេត្ត​ ​Bac​ ​Ninh​ ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ធ្វើតេស្ត​ ​រក​ឃើញថា​មាន​ផ្ទុក​តេនញ៉ា​ជ្រូក​ ​(​Pork​ ​Tapeworm​)​ ​ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ទម្លាក់កំហុស​ទៅលើ​ម្ហួប​អាហារ​ដែល​ខូច​នៅ​ឯសាលា​មត្តេយ្យ​របស់​ក្មេង​ៗ​ទាំងនេះ​។​ ​

​ក្មេង​ៗ​ប្រមាណ​ជា២,០០០នាក់​ ​ជាពិសេស​នៅ​ស្រុក​ ​Thuan​ ​Thanh​ ​នៃ​ខេត្ត​ ​Bac​ ​Ninh​ ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​យក​ទៅ​ធ្វើតេស្ត​រក​ឃើញ​វត្តមាន​តេនញ៉ា​ ​នៅ​រដ្ឋ​ធា​នី​ហានូ​យ​ ​ក្រោយពី​សាច់​ជ្រូក​ដែល​សង្ស័យ​ថា​មាន​ផ្ទុក​ពពួក​បរាសិត​នេះ​ ​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ផ្ទះបាយ​នៃ​សាលា​មត្តេយ្យ​របស់​ពួកគេ​។​ ​ទោះជា​បែបនេះ​ក្តី​ ​ប្រភព​ពិតប្រាកដ​នៃ​ការ​ឆ្លង​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពីសំណាក់​អាជ្ញាធរ​វៀតណាម​នៅឡើយ​ទេ​។​

​គួរ​ជម្រាប​ថា​ ​តេនញ៉ា​ជ្រូក​ឆ្លង​មកកាន់​មនុស្ស​តាមរយៈ​ការ​បរិភោគ​អាហារ​ដែល​ខូច​ ​ហើយ​នៅពេល​ឆ្លង​ ​ពួកវា​អាច​រាលដាល​ទៅដល់​កន្លែង​ខុសគ្នា​ក្នុង​រាង​កា​យើង​ ​រួមមាន​សាច់ដុំ​ ​កែវភ្នែក​ ​និង​ខួរក្បាល​ជាដើម​។​ ​រី​ឯ​រោគសញ្ញា​វិញ​រួមមាន​ដូចជា​ ​ស្កន់​ជាន់​ ​ខ្វិន​ ​ឈឺ​ក្បាល​ខ្ទាំ​ៗ​ ​និង​បាត់បង់​ការ​ចងចាំ​ជាដើម​ ​ប្រសិនបើ​ពពួក​បរាសិត​នេះ​ ​ជ្រៀតចូល​ទៅដល់​ខួរក្បាល​ ​ឬ​ខ្វាក់​បើសិន​ពួកវា​ចូល​ដល់​ផ្នែក​។​ ​ដើម្បី​សម្លាប់​តេនញ៉ា​ដែល​មាន​ធំ​ពេញវ័យ​ ​គេ​ត្រូវ​ចំណាយពេល​ត្រឹម១ថ្ងៃ​ ​ហើយ​ដើម្បី​កម្ទេច​រាល់​ស៊ុត​របស់​វា​ទាំងអស់​នៅក្នុង​រាងកាយ​យើង​ត្រូវ​ប្រើ​ពេល០២សប្តាហ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close