មន្រ្តី​ឧទ្យានុ​រក្ស​ច្រករបៀង​អភិរក្ស​ជីវ​រៈ​ចម្រុះ​ព្រែក​អង់តែន​ ​ខេត្តកំពង់ធំ​ ​ត្រូវ​ជនល្មើស​កាប់៥កាំបិត​

មន្ត្រី​ឧទ្យានុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន​ ​ឈ្មោះ​ ​ចក់​ ​សុ​ជាតិ​ ​អាយុ​ ​៣០​ ​ឆ្នាំ​ ​ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំនួន០៥កាំបិតផ្គាក់​ ​ត្រូវ​ចំក្បាល​ ​កញ្ចឹងក​ ​និង​កដៃ​ ​បង្ក​ឱ្យ​មានរបួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ ​នេត្រ​ ​ភក្ត្រា​ ​មន្ត្រី​ ​រដ្ឋលេខាធិការ​ ​និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន​ចំនួន០៥នាក់​បាន​ចុះ​ល្បាត​នៅ​តំបន់​អូរ​ដើម​ថ្កូវ​ ​ក្នុង​ភូមិសាស្ត្រ​ ​ឃុំ​ក្រយា​ ​ស្រុក​សន្ធុ​ក​ ​ខេត្តកំពង់ធំ​ ​បាន​ជួបប្រទះ​ជនល្មើស​ចំនួន០២នាក់​កំពុង​ធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើចម្ការ​ ​ពេលនោះ​មន្ត្រី​ឧទ្យានុ​រក្ស​បាន​ដេញ​ចាប់​ជនល្មើស​ ​តែ​បាន​ទាក់ជើង​ដួល​ហើយ​ត្រូវ​ជនល្មើស​តដៃ​ ​ដោយ​បាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស​ម្នាក់​ឈ្មោះ​ ​ចក់​ ​សុ​ជាតិ​ ​ត្រូវ​ចំនួន​ ​០៥កាំបិតផ្គាក់​ ​ត្រូវ​ចំក្បាល​ ​កញ្ចឹងក​និង​កដៃ​ ​បណ្តាល​អោយ​រង​របួសធ្ងន់​។​ ​ចំណែក​មន្ត្រី​ឧទ្យានុ​រក្ស​ ​៤​ ​នាក់​ផ្សេងទៀត​មិន​មាន​រង​របួស​អ្វី​ឡើយ​។​ ​ចំណែក​ជនល្មើស​បាន​រត់គេច​ ​ខ្លួន​បាត់​។​ ​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​មន្ត្រី​ឧទ្យានុ​រក្ស​ដែល​មាន​ ​របួស​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​ផែ្ន​កល​លា​ដ៏​ក្បាល​ ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ​រាជធានី​ភ្នំពេញ​។​ ​លោក​រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា​ ​មន្ត្រី​សមត្ថកិច្ច​បាន​និង​កំពុង​ស៊ើបអង្កេត​ ​ធ្វើ​កំណត់ហេតុ​ ​និង​ដាក់ពាក្យ​បញ្ជូន​រឿង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទា​ទោស​។​ ​

លោក​ ​ចក់​ ​សុ​ជាតិ​ ​គឺជា​មន្ត្រី​ឧទ្យានុ​រក្ស​ទី២​ ​ដែល​ត្រូវ​បាន​រង​របួស​ដោយ​ការ​តដៃ​របស់​ជនល្មើស​ ​ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ​ ​ក្នុងរយៈពេល​ ​២​ ​ខែ​ចុងក្រោយ​នេះ​។​ ​កាលពី​ចុងខែ​មករា​ ​ឆ្នាំ​ ​២០១៩​ ​មន្ត្រី​ ​ឧទ្យាន​ម្នាក់​ឈ្មោះ​ ​ចេង​ ​ចាន់​ធី​ ​ត្រូវ​បាន​ក្រុម​ព្រានព្រៃ​ប្រកបដោយ​កាំភ្លើង​បាញ់ប្រហារ​មក​លើ​ ​ធ្វើ​ឱ្យ​របួស​ ​ចំ​ភ្លៅ​ ​អំឡុង​ពេល​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ក្នុង​ភូម​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ ​ខេត្តមណ្ឌលគិរី​។​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​ ​ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧទ្យានុ​រក្ស​ចំនួន​ ​១២២១នាក់​ដែល​កំពុងតែ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ ​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ចំនួន​ជិត​ ​៦០​ ​ដែល​មាន​ទំហំ​ប្រមាណ​ ​៧,៥លាន​ហិ​ក​តា​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​ ​មន្ត្រី​ឧទ្យានុ​រក្ស​ដែល​មាន​តួនាទី​ជាម​ន្ត្រី​យុត្តិធម៌​ ​មាន​តួនាទី​ការពារ​ ​និង​អ​ភរិ​ក្ស​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ ​ជីវៈ​ចម្រុះ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​លះបង់​សព្វបែបយ៉ាង​រួម​នឹង​អាយុជីវិត​ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅមុខ​ទៀត​ ​ហើយ​លោក​ថ្លែង​ថា​មិន​ត្រូវ​យក​មន្ត្រី​ឧទ្យានុ​រក្ស​ធ្វើជា​សត្រូវ​ឡើយ​ ​ព្រោះ​ពួកគាត់​បាន​ឆ្លងកាត់​ការ​លំបាក​ ​ព្យុះភ្លៀង​ ​និង​ប្រឈម​ការ​គំរាមកំហែង​នានា​ពី​ជនល្មើស​ច្បាប់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ ​និង​បរិស្ថាន​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close