អ្នកស្រុក​ពីរ​គ្រួសារ​រស់នៅ១៧ឆ្នាំ​ហើយ​ ​ត្រូវ​អាជ្ញា​ធ​បង្ខំឲ្យ​វ៉ៃ​របង​ចោល​មិន​សង​ចំណង​

​សៀមរាប​ ​៖​ ​អ្នកស្រី​ស៊ូ​ទាង​ ​អាយុ៥១​ ​ប្ដី​ឈ្មោះ​លី​គឹ​ម​សាន្​ដ​ ​លោ​ក​គ្រៀ​ហ៊ា​អាយុ៦៤ប្រពន្ធ​ឈ្មោះ​ ​ប៉ូ​ ​រស់នៅ​ភូមិ​តា​វៀន​សង្កាត់​សាលាកំរើក​ក្រុង​សៀមរាប​ ​ឲ្យដឹង​ថា​ ​ពួកគាត់​មក​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ២០០២​ ​នាំគ្នា​ធ្វើ​របង​ថ្ម​អស់ប្រាក់​ម៉ា​គគោក​។​

​នៅ​ថ្ងៃទី២៤ខែតុលា​ឆ្នាំ២០០៨​ ​មន្ត្រី​សុរិយោដី​បាន​ចេញ​វិញ្ញា​ប័ត្រ​សំគាល់​ម្ចាស់​អចលនៈ​វត្ថុ​ឲ្យ​ ​។​ ​ស្រាប់តែ​នៅក្នុង​ឆ្នាំ២០១៨​ ​ម្ចាស់ដី​ឡូត៍​ខាងក្រោយ​បាន​ប្ដឹង​ពួកគាត់​បី​គ្រួសារ​ទៅ​សង្កាត់​សាលាកំរើក​ ​សុំ​បើកផ្លូវ​ឲ្យបាន​ធំ​ ​គឺ​ចូលក្នុង​ដី​របស់​ពួកគាត់៨តឹក​ ​។​ ​ដោយមាន​ការយោគយល់​គ្នា​ពួកគាត់​ក៏​សុខចិត្ត​ឲ្យ​វ៉ៃ​របង​ចោល​ ​ចំណែក​ម្ចាស់ដី​ឡូ​តិ៍​សុខចិត្ត​ ​ធ្វើ​របង​ថ្ម​ឲ្យ​វិញ​ ​ហើយ​បូក​ស៊ីម៉ង់​ឲ្យ​ទៀត​ ​។​ ​ខាង​ខ្ញុំម្ចាស់​ដី​សន្យា​ថា​ ​ចាំ​ខែ​ប្រាំ​ ​ឆ្នាំ២០១៩រង​ចាំ​ចាប់​ក្រពើ​ឲ្យអស់​សិន​ចាំ​វ៉ៃ​របង​ ​តែ​ការ​និយាយ​នេះ​ត្រូវ​បរាជ័យ​ ​ដោយសារ​អាជ្ញា​ធ​និង​ម្ចាស់ដី​ឡូ​បំពាន​ ​លើ​ការសន្យា​ ​។​

​នៅ​ថ្ងៃទី១១​ ​ខែ​មិនា​ ​និង​ថ្ងៃទី១៤​ ​ខែ​មិនា​ថ្មី​ៗ​នេះ​ ​លោក​ ​ខេង​ ​ឫទ្ធី​ ​អ្នក​ដោះស្រាយ​ទំនាស់​ដីធ្លី​សង្កាត់​សាលាកំរើក​ ​លោក​ ​គឺ​មនន់​មន្ត្រី​សាលាក្រុង​សៀមរាប​ខាង​ដោះស្រាយ​ទំនាស់​ដី​បាន​ ​ហៅ​ពួកគាត់​ទៅ​ប្រាប់​ថា​ ​៖​ ​មិនបាន​ធ្វើ​របង​សង​វិញ​ទេ​ដោយ​បន្ទោស​ថា​ ​ពួក​បង​ឯង​ទាម​ទា​ល័ក្ខ​ណ្ឌ​ច្រើនពេក​ ​ដូច្នេះ​ត្រូវតែ​វ៉ៃ​របង​ចោលខ្លួន​ឯង​។​ ​បើ​មិន​ធ្វើតាម​ទេ​ ​គេ​ចាត់ការ​តាមច្បាប់​ ​នេះ​ជា​ការ​គំរាម​។​ ​

​ម្ចាស់ដី​ទាំងពីរ​គ្រួសារ​បញ្ជាក់​ថា​ ​បើ​មិន​ធ្វើ​របង​អោយ​ទេ​ពួកគាត់​មិន​វ៉ៃ​របង​ចោល​ឡើយ​ ​ដោយ​ពួកគាត់​សង្កត់ធ្ងន់​ថា​ ​របង​ពួកគាត់​ធ្វើ​មុន​ ​មន្ត្រី​សុរិយោដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​អោយ​ទៅទៀត​។​ ​លោក​ ​រ៉ា​ ​មេភូមិ​តា​វៀន​អោយ​ដឹង​តាម​ទូ​ស័ព្ទ​ថា​ ​គាត់​មិនសូវ​ដឹង​ទេ​អោយ​សួរ​សង្កាត់​។​

​ចំណែក​លោក​ ​ខេង​ ​ឫទ្ធី​ ​មិន​ឲ្យ​សម្ភាសន៍​ទេ​តែ​លោក​ប្រាប់​ថា​ ​រឿង​នេះ​ផុតដៃ​សង្កាត់​ហើយ​ ​អោយ​សួរ​លោក​ ​គឹម​ ​នន់​ ​។​ ​លោក​ ​គឹម​ ​នន់​ ​ពេល​សួរ​តាម​ទូរស័ព្ទ​ថា​ ​អ្នកស្រុក​ពី​គ្រួសារ​ ​សុខចិត្ត​ចូលរួម​ ​ហើយ​ម្ចាស់ដី​ឡូត៍​សុខចិត្ត​ធ្វើ​របង់​សង​ពួកគាត់​ ​តែ​ថ្មី​ៗឭ​ថា​ ​មិន​ធ្វើ​របង​សង​ទេ​ ​រឿង​នេះ​វា​យ៉ាងណា​?​ ​លោក​ ​នន់​ ​ឆ្លើយ​ថា​ ​សាលាក្រុង​អនុវត្តន៍​តែ​កិច្ចការ​សារ​ធា​រណៈ​មិន​អាយ​បំរើ​ផល​ប្រយោជន៏​បុគ្គល​បាន​ឡើយ​ ​។​

​លោក​ ​នន់​ ​បន្ត​ថា​ ​ក្នុងចំណោម​បី​នា់​ក​ ​តែ​ពីរ​នាក់​ទាម​ទា​ល័ក្ខ​ណ្ឌ​រញ៉េ​ញ៉ៃ​ ​ដូច្នេះ​សាលាក្រុង​ធ្វើតាម​សុរិយោដី​កំណត់​ ​ហើយ​ម្នាក់​ដី​មួយទៀត​មិន​ចូលរួម​ទេ​ ​ដោយ​សំអាង​ថា​មានច្បាប់​ការពារ​ ​ដូច្នេះ​ត្រូវ​បរាជ័យ​។​

សូម​បញ្ជាក់​ថា​ ​ម្ចាស់ដី​ឈ្មោះ​ ​តោ​ ​គឹ​ម​សុខ​ ​ធ្វើ​របង​ថ្ម​កំពស់​បី​បួន​ម៉ែត្រ​ប្រាំ​ឆ្នាំ​ហើយក៏​តំរូវ​ឲ្យ​វ៉ៃ​ចោល​ដែរ​ ​តែ​អាជ្ញា​ធ​មិនសូវ​បង្ខំ​ទេ​ ​មក​រឹតតែ​អា​អ្នក​ខ្សោយ​អ្នកក្រ​ឫ​ល្ងង់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close