CDC​ ​អនុញ្ញាត​ឲ្យ​រោងចក្រ៣ទៀត​បើក​នៅ​កម្ពុជា​ ​ក្រោម​ទុន​វិនិយោគ​សរុប​ជាង១០លាន​ដុល្លារ​អាមេរិក​

​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​CDC​ ​បាន​ឲ្យដឹង​កាលពី​រសៀល​ថ្ងៃម្សិលមិញ​ថា​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣​ ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង១០លាន​ដុល្លារ​ ​ដោយ​នឹង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ជាង៣ពាន់​កន្លែង​។​

​ក្រុមហ៊ុន​ទាំង៣ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នោះ​ ​រួមមាន​៖​

​១​-​ ​ក្រុមហ៊ុន​ ​“​UNIWOOD​ ​SHOES​ ​MANUFACTURING​ ​CO​.​,​LTD​.​”​ ​ដែល​គ្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ភូមិ​ត្រាវ​ឯម​ ​ឃុំ​ពពេល​ ​ស្រុក​ត្រាំកក់​ ​ខេត្តតាកែវ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៩៣០កន្លែង​។​

​២​-​ក្រុមហ៊ុន​ ​“​NAN​ ​LAI​ ​INTERNATIONAL​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ ​និង​ខ្សែក្រវាត់​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ ​ឃុំ​បែកចាន​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៦៦៦កន្លែង​។​

​និង​ ​៣​-​ ​ក្រុមហ៊ុន​ ​“​VICMARK​ ​FASHIONS​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ ​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ១៦៧១​ ​ផ្លូវជាតិ​លេខ២​ ​ភូមិ​ព្រែក​តា​ឡុង​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ ​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៧៨៩កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close