មន្រ្តី​សហរដ្ឋអាមេរិក​ ​គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ​

​អាមេរិក​នឹង​ចិន​កំពុងតែ​ខិតខំ​ជ​ម្រុ​ញកិ​ច្ច​ប្រជុំ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​។​ ​នៅពេល​នេះ​សហរដ្ឋអាមេរិក​ ​និង​ចិន​ ​បាន​ដំឡើង​តម្លៃ​ពន្ធ​លើ​គ្នា​ទៅវិញទៅមក​លើ​លើ​ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​សារព័ត៌មាន​អាមេរិក​ ​Wall​ ​Street​ ​Journal​ ​បាន​ដក​ស្រង​សម្តី​មន្ត្រី​អាមេរិក​បញ្ចាក់​ថា​ថា​ ​ថា​ ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​លោ​ក​រ៉ូប៊ើ​ត​ ​ឡាយ​ធី​ហ្ស៊ឺ​ ​និង​រដ្ឋលេខាធិការ​រតនាគារ​ ​លោ​ក​ស្តេ​វិន​ ​នូ​ឈីន​ ​គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយនេះ​ ​ដើម្បី​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​ ​លោក​លាវ​ ​ហេ​ ​។​

​ពួកគេ​បាន​រាយការណ៍​ផង​ដែរ​ថា​ ​គណៈប្រតិភូ​ចិន​ ​ដឹកនាំ​ដោយ​លោក​លាវ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​វ៉ាស៊ីងតោន​នា​សប្តាហ៍​បន្ទាប់​ ​ដោយមាន​គោលដៅ​បិទ​បញ្ចប់​កិច្ច​ព្រមព្រៀង​នៅ​ចុងខែ​មេសា​ ​តែម្តង​។​

​កិច្ចប្រជុំ​នេះ​ដែរ​ ​បាន​ចំណាយពេល​យូរ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ​ដោយក្រុម​មន្រ្តី​ប្រទេស​ទាំង២​ ​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ពិសេស​លើ​ការ​រីកចម្រើន​របស់​ពួកគេ​។​កាលពីមុន​ ​កិច្ចពិភាក្សា​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ ​បាន​បរាជ័យ​ម្តង​រួច​ទៅ​ហើយដោយ​គ្មាន​ទទួល​បាន​កិច្ច​ព្រមព្រៀង​ណាមួយ​នោះ​ទេ​ ​កាលពី​ថ្ងៃទី១៥​ ​ខែ​កុម្ភះ​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close