ឯកអគ្គ​រាជទូត​ជប៉ុន​នៅ​កម្ពុជា​ ​ចេញ​សារ​ចូលរួម​រំលែកទុក្ខ​គ្រួសារ​នៃ​សព​ ​ករណី​ប្លន់​សម្លាប់​

​ក្រោយពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ ​បាន​កើតឡើង​ដោយសារ​បុរស​ជនជាតិ​ជប៉ុន២នាក់​ ​បាន​ប្លន់​សម្លាប់​បុរស​រត់តាក់ស៊ី​ម្នាក់​ ​ដោយ​អាករ​សម្លាប់​រួច​ទម្លាក់​សព​ពីរ​ថ​យន្ត​ ​ហើយ​ជិះ​គេចខ្លួន​ ​ប៉ុន្តែ​សំណាង​មិនល្អ​ក៏​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ ​បណ្តាល​អោយ​រថយន្ត​ទៅមុខ​លែង​រួច​ ​ក៏​ចុះ​រត់គេច​ខ្លួន​ ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បា​នភ្លាមៗ​ ​នោះ​មាន​សារព័ត៌មាន​ជប៉ុន​មួយ​ឈ្មោះ​ ​Fuji​ ​News​ ​Network​ ​បាន​ចុះ​មក​យក​ព័ត៌មាន​ផ្ទាល់​ដល់ទី​កន្លែង​ ​ផ្សាយ​អោយ​ដឹង​ថា​ ​ដើមហេតុ​នាំឲ្យមាន​ការ​ប្លន់​សម្លាប់​នេះ​ ​ដោយសារតែ​ជនសង្ស័យ២រូប​នេះ​ ​ជាប់ជំពាក់​បំណុល​រហូតដល់​ទៅ៤លា​នយេន​(​ប្រាក់​ជប៉ុន​)​ ​ប្រមាណ​ជា៣ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក​ ​។​

​នៅ​ល្ងាច​ថ្ងៃទី២០​ ​មីនា​ ​២០១៩​ ​នេះ​តាម​រយៈ​ផេ​ក​ហ្វេ​សប៊ុ​ក​ផ្លូវ​ការណ៍​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ ​ឧត្តម​ឯកអគ្គ​រាជទូត​ ​Horinouchi​ ​បាន​ចេញ​សារ​ចូលរួម​រំលែកទុក្ខ​ ​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​ពិតជា​ក្រៀមក្រំ​នៅពេល​ដែល​បានឮ​ដំណឹង​ថា​ ​អ្នកបើកបរ​រថយន្តឈ្នួល​ ​លោក​ ​ហ៊ឹម​ ​ចាន់​ ​ត្រូវ​ជនជាតិ​ជប៉ុន​ពីរ​រូប​ ​សម្លាប់​កាលពី​ថ្ងៃទី១៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​ ​ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ ​។​ ​សូម​វិញ្ញាណក្ខន្ធ​លោក​ទៅកាន់​សុគតិភព​»​ ​។​

ជាមួយគ្នា​នេះ​ដែរ​ ​ក៏​មាន​ជនបរទេស​ម្នាក់​ឈ្មោះថា​ ​Michael​ ​Hartzsch​ ​បាន​ផ្តួចផ្តើម​បង្កើត​ជា​មូលនិធិ​មួយ​ ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ហើយ​ក្នុង​នោះ​ ​គេ​សង្កេតឃើញ​ ​មាន​ជនជាតិ​ជប៉ុន​ជាច្រើន​ ​បាន​នាំគ្នា​បរិច្ចាគ​ថ​វិការ​ ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ដោយ​ទំហំ​ទឹកប្រាក់​មូលនិធិ​ ​ត្រូវ​បាន​កំណត់​ត្រឹម​ ​៥,០០០ដុល្លារ​ ​តែប៉ុណ្ណោះ​ ​។​ ​ត្រឹម​រយៈពេល២៤ម៉ោង​ ​មាន​អ្នកបរិច្ចាគ​ ​មាន​ទាំង​ជនជាតិ​ខ្មែរ​ ​និង​ជប៉ុន​ ​បាន​ទឹកប្រាក់​ចំនួន​ជិត​ ​២,០០០ដុល្លារ​ហើយ​ ​អ្វី​ដែល​ពិសេស​មាន​ជនជាតិ​ជប៉ុន​ជាច្រើន​ ​បាន​បង្ហោះ​សារ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​រឿង​មួយ​នេះ​ ​ហើយ​ក្នុង​នោះ​ក៏​មាន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះថា​ ​Tomohiro​ ​Isida​ ​បាន​រៀបរាប់​ថា​ ​«​ខ្ញុំ​ពិតជា​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់​ ​ក្នុងនាម​ជា​ជនជាតិ​ជប៉ុន​មួយ​រូប​ ​ហើយ​សូម​មេត្តា​កុំ​ស្អប់​ជប៉ុន​អី​»​ ​។​

​ដោយឡែក​ ​លោក​ ​Akihiro​ ​Kato​ ​ម្ចាស់​ក្លឹប​បាល់ទាត់​ ​ខេម​បូ​ឌាន​ថាយហ្គឺ​ ​(​Camboda​ ​Tiger​)​ ​និងកីឡា​ករ​បាល់ទាត់​អាជីព​ ​ជនជាតិ​ជប៉ុន​ ​បាន​រួមគ្នា​ប្រមូល​ថ​វិការ​ជួយ​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ ​ជនជាតិ​ជប៉ុន២នាក់​សម្លាប់​ ​ដែល​ទឹកប្រាក់​បរិច្ចាគ​ ​មាន​ចំនួន៤,០០០ដុល្លារ​សហរដ្ឋអាមេរិក​ ​។​

​ក្នុង​ឱកាស​យក​ថ​វិការ​ទៅ​ជូន​គ្រួសារ​សព​ជនរងគ្រោះ​លោក​ ​Akihiro​ ​Kato​ ​ក៏បាន​បង្ហោះ​សារ​ថា​ ​«​យើង​បាន​បរិច្ចាគ​ថ​វិការ​ចំនួន​ ​៤,០០០ដុល្លារ​ ​ជូន​ទៅដល់​គ្រួសារ​ជនរងគ្រោះ​ ​ហើយក៏​អរគុណ​ដល់​មិត្ត​ភ​ក្រ័​ ​និងកីឡា​ករ​បាល់ទាត់​អាជីព​ជនជាតិ​ជប៉ុន​ទាំងអស់​ ​នៅក្នុង​ក្លឹប​បាល់ទាត់​នៅ​កម្ពុជា​ ​ដែល​បាន​ចូលរួម​គ្នា​ក្នុង​ការ​បរិច្ចាគ​ថវិកា​រទាំង​នេះ​ ​។​ ​ខ្ញុំ​ពិតជា​សោក​ស្តាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ​ ​។​ ​ខ្ញុំ​សូមឲ្យ​វិញ្ញាណក្ខន្ធ​លោក​ទៅកាន់​សុគតិភព​»​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close