ភ្ញៀវ​ទេសចរ​រាប់ពាន់​នាក់​ ​ចាប់អារម្មណ៍​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គ​វត្ត​នៅ​ព្រឹកមិញ​

​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ​រាប់ពាន់​នាក់​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រាសាទអង្គរវត្ត​ ​តាំងពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​ដើម្បី​មក​ទស្សនា​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទបុរាណ​មួយ​នេះ​ ​។​ ​

​អ្នកទេសចរ​ទាំងនោះ​ ​បាន​នាំគ្នា​មក​ឈរត្រៀប​ត្រា​ ​នៅ​រានហាល​ខាងក្នុង​នៃ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​កម្រ​ ​ដែល​កើតមាន​តែ២ដង​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​ៗ​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​នេះ​ ​លោក​ ​អ៊ឹម​ ​សុ​ខរិទ្ធី​ ​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​ ​និង​ ​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ ​និង​ ​តម្កល់​ឯកសារ​អង្គរ​ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ឲ្យដឹង​ថា​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ថ្ងៃរះ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ ​សម្រាប់​ព្រឹក​ថ្ងៃទី២១​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​គឺ​រះ​ចំ​ល្អ​ ​។​ ​ប៉ុន្តែ​លោក​ពន្យល់​ថា​ ​មិនមែន​រះ​ចំ​តាំងពី​ក្រោម​រហូតដល់​លើ​នោះ​ទេ​ ​គឺ​ថ្ងៃរះ​ដំបូង​នៅ​ឈៀង​ខាងត្បូង​ ​ឬ​ខាងស្តាំ​កំពូល​កណ្តាល​បន្តិច​រហូតដល់​កំឡុង​ម៉ោង៦និង៣០នាទី​ទើប​ថ្ងៃនេះ​បាន​រំកិល​ទៅ​ចំពី​លើកំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​ ​ហើយ​ការ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត​នេះ​ ​គឺ​មាន​រយៈពេល​តែ​ប្រមាណ៥០វិនាទី​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close