ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​របស់​ចិន​ ​នឹង​ផ្តល់​សម្ភារ​ជួសជុល​ផ្លូវ​មួយចំនួន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

​លោក​ ​វ៉ឹង​ ​កាង​ ​(​Weng​ ​Gang​)​ ​អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​ក្នុង​ឱកាស​ដែល​សម្ដេច​តេជោ​ ​បាន​អនុញ្ញាត​ឲ្យ​រូបលោក​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​វិមាន​សន្តិភាព​ ​នា​ព្រឹក​ថ្ងៃទី២១មីនា​នេះ​ ​តំណាង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ដ៏​ធំ​មួយ​របស់​ចិន​ថា​ ​នឹង​ប្រគល់​សម្ភារ​ជួស​ជុស​ផ្លូវថ្នល់​មួយចំនួន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​ជំនួយការ​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ ​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​ថា​ ​លោក​ ​កាំង​ ​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូនចំពោះ​សម្តេច​តេជោ​ ​ដែល​បាន​គាំទ្រ​និង​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​របស់​លោក​បាន​ចូលរួម​ចំណែក​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ ​នៅ​កម្ពុជា​បាន​រយៈ​ប្រវែង​ប្រមាណ១ពាន់​គីឡូម៉ែត្រ​មក​ហើយ​ៗ​នៅ​ថ្ងៃស្អែក​នេះ​ទៀតសោត​ ​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​ឱកាស​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពីទី​ក្រុងភ្នំពេញ​ទៅកាន់​ទីក្រុង​ព្រះសីហនុ​ហើយ​គម្រោង​នេះ​គឺជា​គម្រោង​ធំ​មួយ​ក្នុងចំណោម​គម្រោង​ទាំងឡាយ​ដែល​ក្រុមហ៊ុន​របស់​លោក​ធ្លាប់ធ្វើ​កន្លងមក​។​

​ក្នុង​ឱកាស​នោះ​ ​សម្ដេច​តេជោ​មានប្រសាសន៍​ថា​ ​ជា​ការពិត​ណាស់​ក្រុមហ៊ុន​បាន​ធ្វើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាង១ពាន់​គីឡូ​ម៉ែ​ត្រ​ហើយ​ៗ​នៅ​ថ្ងៃស្អែក​នេះ​នឹង​បន្ត​ពង្រីក​ការសាងសង់​ទៀត​ ​គឺ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ជាយក្រុង​ព្រះសីហនុ​ហើយ​សម្តេច​បាន​ជម្រាប​ជូន​លោក​កាង​ថា​ ​អ្វី​ដែល​សម្ដេច​ចង់បាន​នោះ​គឺ​ផ្លូវ​ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ការចាំបាច់​របស់​ប្រជាជន​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close