កូនស្រី​ពៅ​លោក​ថា​ក់​ស៊ីន​ ​នឹង​រៀបការ​នៅ​ថ្ងៃទី២២ខែមីនា​ឆ្នាំ២០១៩ក្នុង​កោះ​ហុងកុង​

​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ថា​ក់​ស៊ីន​ស៊ី​ណា​វ៉ា​ត្រា​ ​បាន​ធ្វើដំណើរ​ទៅកាន់​កោះ​ហុងកុង​ ​ដើម្បី​រៀប​ចំ​បង្គ​លការ​ដល់​កូនស្រី​ពៅ​របស់​លោក​ ​។​ ​នៅ​ក្នុង​បង្គ​លកា​រនោះ​អាច​នឹង​មាន​មន្ត្រី​ជាន់ខ្ពស់​ ​ក្នុង​គ​ណៈ​បក្ស​ភឿ​ថៃ​ ​អាច​នឹង​ត្រូវ​ចូលរួម​ ​ក្នុងនាម​ ​ជា​មិត្តភក្តិ​ ​ទំនាក់ទំនង​បុគ្គល​ល្អ​។​

​ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​នៅតែ​មិនព្រម​លើ​លែង​ដល់​លោក​ថា​ក់​ស៊ីន​នោះ​ឡើយ​ ​ដោយ​បាន​ស្នើរ​ដល់​ ​រដ្ឋាភិបាល​ហុងកុង​ ​ចាប់​បញ្ជូន​ខ្លួន​លោក​ថា​ក់​ស៊ីន​មកកាន់​ប្រទេស​ថៃ​វិញ​ ​។​ ​ប៉ុន្តែ​ភាគី​ហុងកុង​មិនបាន​វិភាគ​អ្វី​ជុំវិញ​ហេតុ​ការ​ខាងលើ​នោះ​ឡើយ​។​

​សារព័ត៌មាន​ ​South​ ​China​ ​Morning​ ​Post​ ​បាន​ដកស្រង់​សម្តី​លោក​ ​Chatchom​ ​Akapin​ ​ព្រះ​រាជ្យ​អាជ្ញា​ថៃ​ ​បាន​ស្នើ​ ​ដល់​កោះ​ហុងកុង​ ​ឲ្យ​បញ្ជូន​អតីត​នាយក​រដ្ឋមន្ត្រី​ថា​ក់​ស៊ីន​ស៊ី​ណា​វ៉ា​ត្រាម​ក​កាន់​ប្រទេស​ថៃ​វិញ​ ​។​

​កន្លងមក​មាន​ប្រភព​ព័ត៌មាន​បាន​ផ្សាយ​ថា​ ​លោក​ថា​ក់​ស៊ីន​ ​បាន​ទៅដល់​កោះ​ហុងកុង​ ​ដើម្បី​រៀបចំ​ពិ​ធី​បង្គល់​ការ​ដល់​កូស្រី​ពៅ​ ​គឺ​នាង​ ​Paetongtarn​ ​នៅ​ថ្ងៃទី២២ខែមីនា​ ​។​កោះ​ហុងកុង​គឺជា​ទីកន្លែង​ ​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​តែងតែ​ជួបគ្នា​ ​ជាមួយ​មន្ត្រី​គ​ណ​បក្ស​ភឿ​ថៃ​។​ ​

​តាម​គម្រោង​គ​ណ​បក្ស​ភឿ​ថៃ​នឹង​ចូលរួម​បោះឆ្នោត​នា​ថ្ងៃទី២៤ខែមីនា​ ​។​គូប្​រ​ជេង​ដ៏​សំខាន់​របស់​គ​ណ​បក្ស​ភឿ​ថៃ​គឺ​គណៈបក្ស​ ​Palang​ ​Pracharath​ ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ ​និង​គណបក្ស​ ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក​ ​អភិ​ស៊ី​ត​ ​វាចា​ជីវា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close