ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ ​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃនេះ​

​ផ្លូវ​ល្បឿន​លឿន​ ​(​ ​Expressway​)​ ​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​ត្រូវ​ចាត់ទុកថា​ ​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​ ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​​ក្រោម​អធិបតីភាព​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ផ្លូវ​ល្បឿន​លឿន​នេះ​ ​មាន​ប្រវែង​សរុប​ជាង​ ​១៩០គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​ភូមិ១​ ​សង្កាត់​សំរោងក្រោម​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ដល់​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​។​

​ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​ ​៨.៣០គីឡូម៉ែត្រ​ ​ខេត្តកណ្តាល​ ​ប្រវែង​ ​៩.១០គីឡូម៉ែត្រ​ ​ខេត្ត​កំពង់ស្ពឺ​ប្រវែង​ ​៨០.៨០គីឡូម៉ែត្រ​ ​ខេត្តកោះកុង​ប្រវែង​ ​១.៩២គីឡូម៉ែត្រ​ ​និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ​៨៩.៨៩គីឡូម៉ែត្រ​ ​ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ​២,០០០លាន​ដុល្លារ​អាមេរិក​ ​ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​CRBC​)​ ​តាមរយៈ​ក្រុមហ៊ុន​ ​Cambodian​ ​PPSHV​ ​Expressway​ ​Co​.​,​ ​Ltd​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close