ស្លាប់​និង​របួស​ជិត៤០នាក់​ដោយ​ការ​ផ្ទុះ​រោងចក្រ​គីមី​នៅ​ចិន​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យដឹង​ថា​ ​មាន​ករណី​ផ្ទុះ​រោងចក្រ​គីមី​ ​Tianjiayi​ ​សម្រាប់​ផលិត​ថ្នាក់​កម្ចាត់​សត្វល្អិត​ ​ការពារ​ដំ​ណំា​ ​បណ្តាល​ឲ្យ​ស្លាប់៦នាក់​និង៦០នាក់​រង​របួស​ ​។​ ​រោងចក្រ​គីមី​ខាងលើ​ស្ថិតនៅ​ក្នុង​ខេត្ត​ ​Jiangsu​ ​ប្រទេស​ចិន​ ​។​

​ហេតុការណ៍​រោងចក្រ​គីមី​មួយ​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ​សម្លាប់​មនុស្ស៦នាក់​ ​និង​ជាង៣០នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ​។​ ​

​អ្នកនាំពាក្យ​រដ្ឋបាល​ទីក្រុង​ ​Yancheng​ ​ខេត្ត​ ​Jiangsu​ ​ថ្លែង​ថា​ ​ហេតុការណ៍​ផ្ទុះ​បាន​កើតឡើង​នៅ​ទី​ចំណតរថយន្ត​ក្នុង​ទីធ្លា​ឧស្សាហកម្ម​ ​Tianjiayi​ ​Chemical​ ​។​ ​មូលហេតុ​នៃ​ហេតុការណ៍​ផ្ទុះ​ ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ ​។​ ​ក្រុម​ជួយសង្គ្រោះ​ប្រហែល៤០០នាក់​ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ៨៦គ្រឿង​ ​មាន​វត្តមាន​នៅកន្លែង​កើតហេតុ​ ​។​

​វីដេអូ​ផ្សព្វផ្សាយ​នៅ​លើ​ទូរទស្សន៍​ ​CCTV​ ​ឲ្យ​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​បាញ់​ទៅលើ​មេឃ​ចេញពី​ទីតាំង​អគារ​រោងចក្រ​ ​និង​រាលដាល​ជុំវិញ​ទីកន្លែង​នោះ​ ​។​ ​ហេតុការណ៍​ផ្ទុះ​នេះ​មាន​កម្លាំង​ខ្លាំង​ ​រហូតដល់​ធ្វើឲ្យ​ទ្វារ​កញ្ចក់​បង្អួច​បាក់បែក​ផ​ដែរ​ ​។​

​អ្នក​ស្នាក់នៅ​សណ្ឋាគារ​ចម្ងាយ​ពីទី​តាំង​ដែល​ផ្ទុះ​នេះ​ប្រហែល៥ទៅ៦គីឡូម៉ែត្រ​ ​បាន​រង​របួស​ដោយសារតែ​អម្បែង​កញ្ចក់​សណ្ឋាគារ​ខ្ទាត​ត្រូវ​ ​បណ្តាល​មក​ពី​កម្លាំង​ផ្ទុះ​នៅ​រោងចក្រ​គីមី​ខាងលើ​នេះ​ ​។​

​សិស្សសាលា​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ​បាន​រង​របួស​ផង​ដែរ​ ​។​ ​ហេតុការណ៍​ផ្ទុះ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៥ល្ងាច​ ​(​ម៉ោង​ក្នុង​ស្រុក​)​ ​ថ្ងៃទី២១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​ ​មនុស្ស៣១នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ទាន់ពេល​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close