ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ ​សមាជិកា​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​តាម​វិស័យ​នានា​ ​និង​មន្ទីរ​-​អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃទី២៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​អគារ​ខេមរា​នី​នៃ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ ​សមាជិកា​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​តាម​វិស័យ​នានា​ ​និង​មន្ទីរ​-​អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមាណ​ ​២.២០០នាក់​ ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​នី​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​និង​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ជាពិសេស​ពង្រឹង​ភាព​ស្និទ្ធស្នាល​គណៈកម្មាធិការ​កណ្ដាល​ ​និង​ថ្នាក់ដឹកនាំ​ ​សមាជិក​ ​សមាជិកា​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​វិស័យ​នានា​ ​និង​មន្ទីរ​-​អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close