រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​គម្រោង​សុវត្ថិ​ភា​ពល្បៀង​ ​និង​បរិស្ថាន​ ស្តីពី​គម្រោង​ព្រៃឡង់

កាលពី​ថ្ងៃទី២១​ ​ខែមីនា​ ​កន្លងទៅ​នេះ​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​បណ្ឌិត​ ​សាន​ ​អី​លី​ ​នាយក​គម្រោង​សុ​វត្ថ​ភាព​ស្បៀង​ ​និង​បរិស្ថាន​និង​លោក​ម៉ា​ធូ្ប​ ​អែដ​វុធ​សិន​ ​ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង​ ​និង​សហការី​ ​ចូល​ជួប​ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្តី​ពី​ ​”​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​ជល​សាស្រ្ត​ ​ប្រព័ន្ធ​អេកូឡូស៊ី​ ​ខ្សែ​ច្រវាក់​ផលិតកម្ម​ ​និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ព្រមទាំង​សមត្ថភាព​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ស៉ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ ​ព្រៃ​ព្រៃ​ឡង់​”​ ​និង​ធ្វើការ​ណែនាំ​សមាស​ ​ភាព​ក្រុមការងារ​ស្រាវជ្រាវ​គម្រោង​ផង​ដែរ​។​ ​

​តាមអ្វី​ដែល​លោកស្រី​បណ្ឌិត​ ​និង​លោក​ ​ម៉ា​ធ្យូ​ ​អែដ​វុធ​សិន​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​នោះ​គឺថា​លោក​នឹង​ដឹកនាំ​ក្រុមការងារ​ស្រាវជ្រាវ​គម្រោង​ព្រៃ​ឡង់​បៃតង​ចុះ​ពិនិត្យ​ ​និង​វាយតម្លៃ​លើ​ស្ថានភាព​ជា​រួម​នៃ​តំបន់​នោះ​ដើម្បី​ធើ្វ​ការកំណត់​វិសាលភាព​លើ​ការសិក្សា​ស្វែងយល់​បឋម​ជំហាន​ដំបូង​ ​បន្ទាប់មក​ក្នុង​អំឡុង​ខែមេសា​ ​ឬ​ឧសភា​ខាងមុខនេះ​ ​ក្រុុ​មកា​រងា​រនឹង​ចុះ​មក​សិក្សា​ ​និង​វាយ​ ​តម្លៃ​លើ​ទិន្នន័យបឋម​នោះ​ឲ្យបាន​ស៊ីជម្រៅ​ ​ច្បាស់លាស់​ ​និង​ទូលំទូលាយ​ជាចុងក្រោយ​។​ ​គោល​ ​បំណង​សំ​ខាន់​ៗ​របស់​គម្រោង​មាន​ ​៣​ ​ទី១​.​ ​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​ជល​សាស្រ្ត​ ​ប្រព័ន្ធ​អា​កូ​ឡូ​ស៊ី​នៅ​តំបន់​នោះ​ ​ទី២​.​ ​ស្វែងយល់​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ ​និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ​និង​ទី៣​.​ ​សមត្ថភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​កា​រប​ន្សាំុ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​កំណត់​អាទិភាព​នៃ​ការអនុវត្ត​គម្រោង​នេះ​ ​ដែល​មាន​រយ:ពេល​ ​៥ឆ្នាំ​ ​(​២០១៨​-​២០២២​)​។​ ​

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​គម្រោង​ ​តាមរយៈ​លោក​ ​ម៉ា​ធ្យូ​ ​អែក​វុធ​សិន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាម​រយ​:​ ​អង្គការ​ ​USAID​ ​ដែល​បាន​ជួយ​គាំទ្រ​ផ្តល់​ថវិកា​សម្រាប់​យក​មក​អនុវត្ត​គម្រោង​ខាងលើ​ ​និង​ថ្លែង​ ​អំណរគុណ​ផង​ដែរ​ជូនចំពោះ​ក្រុមការងារ​ដែល​បាន​ផ្តួចផ្តើម​ជា​គំនិត​លើក​សំណើ​ ​និង​រៀបចំ​គម្រោង​ដ៏​មាន​សារ:ប្រយោជន៍​សម្រាប់​អភិវឌ្ឍ​ ​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​ធនធាន​ធម្មជាតិ​ដូចជា​ព្រៃឈើ​ ​សត្វព្រៃ​ ​ប្រព័ន្ធ​ជីវចម្រុះ​ ​ជល​សាស្រ្ត​ ​និង​អេកូឡូស៊ី​ ​ដែល​បាន​និង​កំពុង​ផ្តល់​ប្រយោជន៍​យ៉ាង​មហាសាល​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​ ​ប្រពៃណី​ ​និង​ជំនឿ​សាសនា​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ដែល​ជាម​រត​ក​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ​។​ ​លោក​បន្ត​ថា​ ​គម្រោង​នេះ​ ​ពិតជា​នឹង​ជួយ​កែ​លម្អ​ ​និង​ថែរក្សា​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃ​ ​និង​ទឹក​ជុំវិញ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​តាម​រយ:ការ​អភិវឌ្ឍ​ ​និង​ការគ្រប់គ្រង​ប្រកបដោយ​ចីរភាព​ក្នុង​ដែន​វិសាលភាព​ព្រៃ​ឡង់​។​

​លោក​បាន​ជម្រាប​ជូន​ភ្ញៀវ​បន្ថែម​ថា​ ​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ ​និង​ការ​ការពារ​ ​ថែរក្សា​ធនធាន​ធម្មជាតិ​គឺជា​អាទិភាព​ដ៏​ចំបង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​ក្រសួងបរិស្ថាន​ជា​សេនាធិការ​។​ ​ដូច្នេះ​គម្រោង​នេះ​ពិតជា​សមស្រប​តាម​ឆន្ទ:របស់ក្រ​សួង​ក្នុង​គោលបំណង​រួមចំណែក​ថែរក្សា​ធនធាន​ធម្មជាតិ​ ​(​ព្រៃ​ ​និង​សត្វព្រៃ​)​ ​ឲ្យបាន​គង់វង្ស​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ ​ម៉្យាងវិញទៀត​គម្រោង​នឹងអាច​ជួយ​លើ​ក​តម្កើ​នក​ម្រិ​ត​ជីវភាព​របស់​ប្រជា​សហគមន៍​ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ ​តាម​រយ:ធ្វើការ​ចងក្រង​ជា​សហគមន៍​ ​បង្កើត​មុខ​របប​កសិកម្ម​ ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ ​និង​បណ្តុះបណ្តាល​បច្ចេកទេស​សមស្រប​តាម​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ ​វប្បធម៌​ ​ប្រពៃណី​ ​និង​ជំនឿ​សាសនា​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​។​ ​ក្រៅពី​នេះ​ ​គម្រោង​នឹង​ជួយ​បញ្ជ្រាប​នូវ​ចំណេះដឹង​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​និង​ជាពិសេស​ក្នុង​បរិបទ​នៃ​ការវិវឌ្ឍន៍​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ ​និង​កំណើន​នៃ​សេចក្តី​ត្រូវការ​ស្បៀង​ទាំង​បរិមាណ​ ​និង​គុណភាព​។​

​បន្ទាប់ពី​បាន​ជ្រាប​ពី​ដំណើរការ​នៃ​ការសិក្សា​ស្រាវជ្រាវ​ ​ការអនុវត្ត​គម្រោង​ ​និង​លទ្ធផល​រំពឹង​ទុក​ ​របស់​គម្រោង​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ ​និង​ជឿជាក់​ច្បាស់​ថា​គម្រោង​នឹង​ទទួល​បាន​ជោគជ័យ​តាម​ការ​រំពឹង​ទុក​ ​ហើយ​លោក​បាន​ស្នើ​ឲ្យ​គម្រោង​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ​ ​និង​វិស័យ​ឯកជន​ឲ្យបាន​ល្អ​ប្រសើរ​គ្រប់​កាល:ទេស​:​ ​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរ​ ​ការ​នៃ​ការអនុវត្ត​គម្រោង​ប្រព្រឹត្តទៅ​បាន​រលូន​ ​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​។​ ​ហើយ​ទន្ទឹម​នឹង​នេះ​ឯកឧត្តម​រដ្ឋមន្រ្តី​ ​បាន​ស្នើ​ឲ្យ​ដៃគូ​ ​យកចិត្ត​ទុកដាក់​ ​បញ្ចូល​នូវ​បច្ចេកវិទ្យា​កសិកម្ម​សមស្រប​ទៅ​ក្នុង​ការ​ដាំដំណាំ​ ​ការ​ចិញ្ចឹមសត្វ​ ​វារីវប្បកម្ម​ ​ការ​កែ​ឆ្នៃ​ ​កសិ​ ​ធុរកិច្ច​ ​និង​កសិ​-​ទេស​ ​ចរណ៍​ ​ផង​ដែរ​ ​ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ ​ឲ្យ​សមាជិក​សហគមន៍​ទទួល​បានការ​លើកកម្ពស់​កម្រិត​ ​ជីវភាព​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ២០៣០​។​ ​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ព្រៃ​ឡង់​បាន​គ្រប​ដណ្តប់​លើ​ខេត្ត​ចំនួន​ ​៤​ ​គឺ​ខេត្តកំពង់ធំ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និង​ខេត្តព្រះវិហារ​។​ ​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ​២១លាន​ដុល្លារ​ ​សម្រាប់​រយ:ពេល​ ​៥ឆ្នាំ​ដែល​អនុវត្ត​ដោយ​ ​Tetra​ ​Tech​,​ ​អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ​ ​និង​អង្គការ​អភិរក្ស​អន្តរជាតិ​ ​រួម​ជាមួយ​ការចូលរួម​សហការ​ពី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​ក្រសួងបរិស្ថាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close