ប្រជាពលរដ្ឋ​ស្រុក​សំពៅលូន​ត្អូញត្អែរ​ថា​ ​គយ​ច្រកភ្នំ​ដី​ហៅ​គីឡូ១៣និង​សម្ត​កិច្ច​នគរបាល​អន្តោប្រវេសន៍​ព្រួត​គ្នា​គា​បសុី​ប្រជាពលរដ្ឋ​រក​ស៊ី​ចឹញ្ចឹ​មក្រ​ពះ​?​

​បាត់ដំបង​ ​៖​ ​ប្រជាពលរដ្ឋ​ស្រុក​សំពៅលូន​ ​ខេត្តបាត់ដំបង​ ​បាន​ត្អូញត្អែរ​ថា​ ​ខណៈ​របររកស៊ី​ឆ្លងដែន​របស់​ពួកគាត់​មាន​ទ្រង់ទ្រាយ​តូច​ ​និង​បាន​ប្រាក់ចំណូល​បន្តិចបន្តួច​គ្រាន់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​នោះ​ ​សមត្ថកិច្ច​ជំនាញ​នៅ​ច្រកភ្នំ​ដី​ ​ក្នុង​ស្រុក​សំពៅលូន​ ​មិន​ត្រឹមតែ​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​របររកស៊ី​របស់​ពួកគាត់​នោះ​ទេ​ ​តែ​ពួកគេ​បែរជា​ប្រើប្រាស់​អំណាច​គាប​យក​លុយ​ពី​ពួកគាត់​ទៅវិញ​។​ ​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​អ្នកក្រ​រកស៊ី​ខុសច្បាប់​បន្តិចបន្តួច​មន្ត្រី​ជំនាញ​មើលឃើញ​មិនដែល​រំលង​នោះ​ទេ​ ​តែបើ​អ្នកមាន​អំណាច​ខុសច្បាប់​យ៉ាងណា​ ​ក៏​មន្ត្រី​ជំនាញ​ធ្វើជា​មើល​មិនឃើញ​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជក់​ប្រាប់​ព័ត៌មាន​យើង​ថា​ ​នៅពេល​ពួកគាត់​នាំចូល​របស់​ប្រើប្រាស់​បន្តិចបន្តួច​ដូចជា​ទូរទស្សន៍​ទូរ​ទឹកកក​និង​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ក៏​ត្រូវ​បាន​សមត្ត​កិច្ច​គា​បសុី​ស្រស់​តែម្តង​ស្ទើរ​ដកដង្ហើម​មិន​រួច​ពួក​គយ​យក​ពី​ពួកគាត់៨មុឺ​នរៀល​ទៅ១០មុឺ​នរៀ​លមិន​តែប៉ុណ្ណោះ​ក៏​មាន​ឈ្មោះ​លិម​ ​ឡាង​ ​និង​ឈ្មោះ​ផុ​នបា​នដើរ​ទារ​លុយ​តាម​រថយន្ត​និង​ម៉ូតូ​រម៉ក​ឫ​តាម​ស្ទុង​តូច​ធំ​ដែល​ពួក​ឈ្មួញ​បាន​អូស​តាម​រម៉ក​ម៉ូតូ​យក​មកស្​ទុ​បទុ​ក​ដើម្បី​ដឹក​បន្ត​រ​ទៅ​ចែកចាយ​តាម​បណ្តា​ស្រុក​ខេត្ត​ ​និង​ស្ថាបន័​ឯទៀត​ក៏​មក​ច្របាច់ក​ប្រជាពលរដ្ឋ​ក៏ដូចជា​កសិករ​យក​លុយ​ដាក់​ហោប៉ៅ​ផង​ដែល​។​ ​ប្រជាពលរដ្ឋ​សំណូមពរ​សូម​មន្ត្រី​ពាក់ព័ន្ធ​សូម​មេត្តា​ធ្វើការ​ត្រួតពិនិត្យ​ចំពោះ​ករណី​មន្ត្រី​ពុករលួយ​ទាំងនេះ​ផង​។​

​យ៉ាងណា​ក្តី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​នៅ​ច្រកភ្នំ​ដី​ ​ស្រុក​សំពៅលូន​ ​ខេត្តបាត់ដំបង​អ្នកណា​មិនដឹង​ថាម​ន្ត្រី​គយ​ ​និង​សមត្ថកិច្ច​ជំនាញ​មួយចំនួន​ទៀត​ ​ប្រព្រឹត្ត​ខុស​គោលការណ៍​ច្បាប់​នោះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថាម​ន្ត្រី​មួយចំនួន​មិន​ត្រឹមតែ​គាប​យក​លុយ​ពី​ប្រជាពលរដ្ឋ​ខុស​គោ​ការណ៍​ច្បាប់​នោះ​ទេ​ ​តែ​ពួកគេ​ថែមទាំង​ចេញមុខ​ ​និង​សហការ​ជាមួយ​បក្ខពួក​គេ​ធ្វើជំនួញ​ខុសច្បាប់​តាម​បន្ទាត់​ព្រំដែន​ផង​ដែរ​។​

ប្រជាពលរដ្ឋ​ស្រុក​សំពៅលូន​ ​នៃ​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា​ ​ឈ្មួញ​ខ្មែរ​គ្មានអ្វី​នាំចេញ​ទៅ​ប្រទេស​ថៃ​ក្រៅពី​ផលិតផល​កសិកម្ម​ដែល​មិនទាន់​កែច្នៃ​ដូចជា​ស្រូវ​ ​ពោត​ ​ដំឡូងមី​ ​ឈើ​ជាដើម​ ​តែ​ផ្ទុយទៅវិញ​ឈ្មួញ​ជនជាតិ​ថៃ​បាន​នាំចូល​ប្រទេស​កម្ពុជា​នូវ​ទំនិញ​ស្ទើរគ្រប់​ប្រភេទ​ធ្វើអោយ​មន្ត្រី​ឈរជើង​នៅ​ច្រកភ្នំ​ដី​ហៅ​គីឡូ​លេខ១៣មុខរីក​ដូច​គ្រាប់​ជី​ជាពិសេស​នៅសល់​តែ​ពី​ស្តា​បន័​ផង​ជិះសេះលែងដៃ​យ៉ាង​ត្រ​ជា​ក់​ល្ងឹ​ម​គយ​និង​នគរបាល​អន្តោ​ប្រវេ​ស្តិ៏​ច្រកភ្នំ​ដី​ខេត្តបាត់ដំបង​?​

​ពាក់​ពន្ធ័​និង​ការចោទប្រកាន់​ពីសំណាក់​ប្រជា​ពល​រដ្ធ​នៅ​ស្រុក​សំពៅលូន​ដែល​ចេញចូល​រក​សុី​ខាងលើ​ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ពី​សមត្ត​កិច្ច​នៅ​តាម​ច្រកភ្នំ​ដី​ហៅ​គីឡូ​លេខ១៣នៅ​ព្រឹក​ថ្ងៃទី២៤ខែ​មិនា​ឆ្នាំ២០១៩ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close