រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​អញ្ជើញ​សម្ពោធ​សមិទ្ធិ​ផល​នានា​នៅ​វត្ត​សិរី​ពោធិព្រឹក្ស​ ​ហៅ​វត្ត​សំរោង​

​នៅ​ព្រឹក​ថ្ងៃទី២៤​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​ឯក​ឧត្តម​វេង​ ​សា​ខុន​ ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​តំបែរ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធី​សម្ភោ​ធ​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ​ ​បងប្អូន​ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត​ ​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ ​សមាជិក​ ​សស​ជ​ក​ ​លោកគ្រូ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​យុវ​ជ​នកាយរិទ្ធ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​ ​៧០០នាក់​ ​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​ ​ដែល​ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ប្រា​រ​ព្វ​ក្នុង​បរិវេណ​វត្ត​សិរី​ពោធិព្រឹក្ស​ ​ហៅ​វត្ត​សំរោង​ ​ស្ថិត​ក្នុង​ភូមិ​ខ្នុរ​ ​ឃុំ​នាងទើត​ ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​សុខ​ ​សារិ​ទ្ធ​ ​អភិបាលស្រុក​មាន​មតិ​ស្វាគមន៍​ ​និង​រាយ​ ​ការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​ស្ថានភាព​ទូទៅ​ ​ការ​រីកចម្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ ​និង​ដំណើរការ​កសាង​កុដិ​ ​១ខ្នង​ ​ដោយមាន​ជួយឧបត្ថម្ភ​ ​គាំទ្រ​ថវិកា​ពីសំណាក់​ឯកឧត្តម​ប្រធាន​ ​និង​សមាជិក​ក្រុមការងារ​ ​សប្បុរសជន​ ​ពុទ្ធិ​បរិស័ទ​មក​ពីទី​ជិត​-​ឆ្ងាយ​ ​បាន​ជួយ​កសាង​ ​និង​ជួសជុល​វត្ត​បាន​ល្អ​ប្រសើរ​ឡើងវិញ​សាក​សមជា​ទីស​កា​រៈ​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី​ ​សាសនា​ ​របស់​បងប្អូន​ទូទាំង​ឃុំ​នាងទើត​។​ ​

ឆ្លៀតពេល​សម្រាក​ចុង​សប្តាហ៍​ ​ឯកឧត្តម​បាន​ដឹកនាំ​សមាជិក​ក្រុមការងារ​ចុះ​មក​សាកសួរ​សុខទុក្ខ​បងប្អូន​នៅ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​ពី​សេចក្តី​ត្រូវការ​ចាំបាច់ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ​ការងារ​បង្កបង្កើនផល​ ​និង​បញ្ហា​ផ្សេង​ៗ​ដើម្បី​ធ្វើការ​កែ​លម្អ​ ​ដោះស្រាយ​ជូន​តាម​ការចាំបាច់​ឲ្យបាន​ ​ទូលំទូលាយ​ ​និង​មានប្រសិទ្ធភាព​ ​ក្នុង​បំណង​ធ្វើ​យ៉ាងណា​លើក​កំពស់​កម្រិតជីវភាព​របស់​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​តាមអ្វី​ដែល​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រាថ្នា​ចង់បាន​ ​និង​រាយការណ៍​ជូន​បងប្អូន​យើង​បាន​ជ្រាប​ពី​ការវិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ ​និង​ឆ្លាតវៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​។​ ​ក្នុងនាម​ប្រធាន​ក្រុមការងារ​ ​សហការី​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ​និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជានា​យក​រដ្ឋមន្រ្តី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុកដាក់​ ​គិត​គូ​ពី​បញ្ហា​សុខទុក្ខ​ ​និង​ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជា​ពល​ ​រដ្ឋ​គ្រប់ពេលវេលា​ ​ហើយ​បាន​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ជួប​តែ​ពុទ្ធិ​ពរ​ទាំង​ ​៤ប្រការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខ​។​ ​

​ឆ្លៀតយក​ឱកាស​នេះ​ ​លោក​បាន​ជម្រាប​ជូន​អង្គពិធី​អំពី​ដំណើរការ​វិវឌ្ឍន៍​របស់​ប្រទេសជាតិ​ដោយ​ ​សង្ខេប​ដូចជា​វិស័យ​កសិកម្ម​ ​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​និង​ជាពិសេស​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​សង្គម​បាន​យ៉ាង​ល្អ​ប្រសើរ​ជាបន្តបន្ទាប់​។​ ​ជាក់ស្តែង​ ​ផ្លូវ​ល្បឿន​លឿន​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ ​ប្រវែង​ ​១៩០km​ ​(​ភ្នំពេញ​-​ព្រះសីហនុ​)​ ​ត្រូវ​បាន​បើក​ការ​ ​ដ្ឋាន​សាងសង់​កាលពី​ថ្ងៃសុក្រ​ទី២២​ ​ខែមីនា​ ​ក្រោម​អធិ​ ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ​សែន​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​ ​២ពាន់​លាន​ដុល្លារ​។​ ​សមិទ្ធផល​ដ៏​មានតម្លៃ​នេះ​ ​គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​មាន​ទស្សនវិស័យ​គិត​គូ​វែងឆ្ងាយ​ដោយ​យក​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ ​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ជាដើម​ចម​។​ ​ដោយសារ​តម្លៃ​នៃ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​សង្គម​ ​បាន​ទាក់ទាញ​ការ​វិនិយោគ​ដើម្បី​ចូលរួម​បង្កើត​ការងារ​ ​បង្កើន​ចំណូល​ ​រក្សា​កំណើន​សេដ្ឋកិច្ច​ ​លំហូរ​ទេសចរណ៍​ ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​នាំ​ចេ​ញកសិ​ ​ផល​ ​ហើយ​ប្រាកដ​ណាស់​សកម្មភាព​ទាំងអស់​នេះ​នឹង​ឈាន​ទៅ​ប្រែក្លាយ​ប្រទេស​យើង​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ២០៣០​ ​ដូច​អ្វី​ដែល​សម្តេច​តេជោ​ប្រាថ្នា​ចង់បាន​។​ ​

​ជាថ្មី​ម្តង​ទៀត​ ​ក្នុងនាម​សម្តេច​តេជោ​សែន​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​សម្តេច​មហា​ពញា​ចក្រី​ហេង​ ​សំ​រិន​ ​ប្រធាន​កិត្តិ​យក​ ​ឯកឧត្តម​ ​លោក​ ​លោកស្រី​ដែល​ជាស​មា​ជិ​ក​ ​សមាជិកា​គណបក្ស​ថ្នាក់​កណ្តាល​ ​ថ្នាក់​មូលដ្ឋាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​ម្ចាស់​សំឡេង​ឆ្នោត​គ្រប់​ៗ​គ្នា​ដែល​បាន​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​នា​ឆ្នាំ​កន្លងមក​។​ ​ដើម្បី​តម​ស្នង​សង​ ​គុណ​ម្ចាស់​សំឡេងឆ្នោត​ ​លោក​បាន​ក្រើន​រំ​លឹង​ដល់​មន្រ្តី​ ​អាជ្ញាធរ​មូលដ្ឋាន​ ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​ ​មហា​សេនាបតី​តេជោ​ ​សែន​ ​គឺ​ត្រូវ​ចុះ​មក​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់​ ​ពេញលេញ​ ​សកម្ម​ ​ទូលំ​ ​ទូលាយ​ ​ទាន់ពេល​វេលា​ ​មានការ​ទទួលខុសត្រូវ​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​ជាង​មុន​ ​ហើយ​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ ​ក៣​ ​(​កើត​ ​ការ​ ​និង​មរណ:ភាព​)​ ​ដោយ​ក្នុង​ពិធី​នី​មួយ​ៗ​ទទួល​បាន​ថវិកា​ ​១០ម៉ឺន​រៀល​។​ ​

​បន្ថែម​លើ​ថវិកា​ដែល​បាន​ឧបត្ថម្ភ​កន្លងមក​ ​នា​ពេលនេះ​ ​ឯកឧត្តម​ ​និង​សហការី​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​ ​១០០០០ដុល្លារ​ ​យក​ទៅ​ប្រើប្រាស់​តាម​ការចាំបាច់​ ​ហើយ​បាន​ជូន​សមាជិក​ ​សមាជិកា​ក្នុង​អង្គពិធី​ម្នា​ក់ៗ​ ​១ម៉ឺន​ ​រៀល​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close