ព្រឹក​នេះ​ ​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​ ​ការបោះឆ្នោត​សកល​ជាលើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ២០១៤​ ​នៅក្នុង​ប្រទេស​ថៃ​ ​មាន​ពលរដ្ឋ​ជាង៥២លាន​នាក់​មាន​សិទ្ធ​ទៅ​បោះឆ្នោត​

​ទីក្រុង​បាងកក​៖​ ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​AFP​ ​នៅ​ថ្ងៃអាទិត្យ​ ​ទី២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ការបោះឆ្នោត​សកល​នៅក្នុង​ប្រទេស​ថៃ​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​ ​ដោយ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ ​បាន​បើកទ្វារ​នៅ​ម៉ោង៨​៖​០០នាទី​ព្រឹក​ ​ថ្ងៃអាទិត្យ​នេះ​ ​ដោយមាន​ពលរដ្ឋ​ចេញដំណើរ​ពី​លំនៅ​ដ្ឋាន​ទៅ​ការិយាល័យ​បោះ​ឆ្នោត​រៀង​ៗ​ខ្លួន​។​

​តាម​តួលេខ​យ៉ាងតិច​ក៏​មាន​ប្រជាពលរដ្ឋ​ថៃ​ ​មាន​សិទ្ធិ​ ​បោះឆ្នោត​ប្រមាណ៥២លាន​នាក់​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​ការបោះឆ្នោត​ជាលើកដំបូង​នេះ​ ​គិត​ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ឆ្នាំ២០១៤មក​។​ ​

​សូម​បញ្ជាក់​ថា​៖​ ​បើ​គិត​ពី​ការ​ ​ធ្វើ​រដ្ឋប្រហារ​ ​យោធា​ ​ទម្លាក់​ ​លោកស្រី​ ​យីង​ឡាក់​ ​ស៊ី​ណា​វ៉ាត់​ ​ចេញពី​ ​តំណែង​ ​នាយក​រដ្ឋមន្ត្រី​ ​ថៃ​ ​កាលពី​ខែឧសភា​ ​ឆ្នាំ២០១៤​ ​នោះ​គឺ​វា​មាន​រយៈ០៥ឆ្នាំ​ ​ហើយ​ ​ក្នុង​ ​យុទ្ធនាការ​ឃោសនា​រក​សំ​ឡេង​ឆ្លោ​ត​ ​របស់​បក្សនយោបាយ​ ​នានា​ ​មួយ​រយៈ​មកនេះ​ ​ប្រជាជន​ថៃ​ភាគ​ ​ច្រើន​ត្រូវ​បាន​គេ​មើល​ ​ឃើញថា​ ​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ស្តារ​លទ្ធិ​ ​ប្រជាធិបតេយ្យ​ ​របស់​ខ្លួន​ឡើងវិញ​ ​ដោយ​ពួកគេ​បាន​ចាត់ទុកថា​ ​វា​បាន​បាត់បង់​ទៅ​ ​តាំងតែពី​រដ្ឋប្រហារ​កាលពី០៥ឆ្នាំមុន​ម្ល៉េះ​ ​ប៉ុន្តែ​មួយចំនួន​ទៀត​ក៏​នៅតែ​បង្ហាញ​ការ​ ​ព្រួយបារម្ភ​ផង​ដែរ​។​

​មុន​ការបោះឆ្នោត២ថ្ងៃ​លោក​ ​ថា​ក់​សុីន​ ​អ​តី​តៈ​នាយក​រដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​និង​រង​នូវ​រដ្ឋប្រហារ​យោធា​ ​បណ្តេញ​ចេញពី​តំណែង​ ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ក៏បាន​រៀបចំ​ពិធី​មង្គលការ​កូនស្រី​ពៅ​របស់​នៅ​ទីក្រុង​ហុងកុង​ ​ដោយមាន​ភ្ញៀវ​កិត្តិយស​អ្នក​មុខ​ ​អ្នកការ​ថៃ​ ​និង​យាង​ចូលរួម​ពី​ព្រះរាម​ព្រះមហាក្សត្រ​ថៃ​យ៉ាង​អធឹក​អា​ធម័​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​មណ្ឌល​បោះឆ្នោត​ ​ចំនួន​ ​៩៣,២០០កន្លែង​ ​បាន​បើកទ្វារ​ ​នៅ​ទូទាំង​ខេត្ត​ ​ចំនួន​ ​៧៧របស់​ប្រទេស​ ​ថៃ​ ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ ​ចូល​ទៅ​ ​បោះឆ្នោត​បាន​ ​ចាប់ពី​ ​វេលា​ម៉ោង​ ​៨​៖​០០នាទី​ព្រឹក​ ​ដល់ម៉ោង​ ​៥​៖​០០នាទី​ ​ល្ងាច​។​ ​ដោយឡែក​ ​លទ្ធផល​មិនទាន់​ផ្លូវការ​ ​នឹង​ត្រូវ​ប្រកាស​នៅ​ ​វេលា​ម៉ោង៨​៖​០០នាទី​ ​យប់​ថ្ងៃ​ដដែល​។​ ​ដើម្បី​ ​អាច​ ​បង្កើត​រដ្ឋាភិបាល​ ​មួយ​ ​បាន​ ​បក្សនយោបាយ​ ​ឈ្នះ​ឆ្នោត​ ​ឬ​ដៃគូ​ចំរុះ​ ​ត្រូវការ​ ​អស​នៈ​ចាប់ពី​ ​៣៧៦​ ​ឡើង​ទៅ​ក្នុងចំណោម​ ​អស​នៈ​សរុប​ ​៥០០​ ​និង​ ​២៥០អស​នៈ​ទៀត​គឺ​នៅក្នុង​ ​ព្រឹទ្ធសភា​។​

​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ដោយ​កម្រិតខ្ពស់​ដើម្បី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​និង​អ្នកទេសចរ​ ​បរទេស​ ​ការទូត​ ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close