សម្តេច​ ​ហ៊ុន​ ​សែន​ ​ផ្តាំ​ទៅ​មេ​ប៉េ​អឹម​ខេត្តក្រចេះ​ ​បញ្ចុះបញ្ចូល​កូន​ឲ្យ​ចូលខ្លួន​មក​តុលាការ​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ថ្ងៃទី២៥​ ​ខែមីនា​ ​នេះ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​ថ្លែង​សារ​ដោយ​ផ្តាំ​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ​សូម​បញ្ចុះបញ្ចូល​កូន​របស់​ខ្លួន​ចូល​មកកាន់​តុលាការ​ ​ក្រោយពី​មាន​ដីកាកោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម​ ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​ក្នុង​ទំនាស់​មួយ​ក្នុង​ហាង​អ៊ី​ន​ធឺ​ណេត​។​

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ ​«​សូម​ផ្តាំ​ទៅ​មេ​ប៉េ​អឹម​ខេត្តក្រចេះ​ ​សូម​បញ្ចុះបញ្ចូល​កូន​ឲ្យ​ចូលខ្លួន​តាម​ដីកាកោះហៅ​របស់​តុលាការខេត្ត​កំពង់ចាម​»​។​ ​សម្តេច​បញ្ជាក់​ថា​ ​សម្តេច​មិន​ធ្វើ​អី​ទេ​ ​គឺ​មានតែ​ដក​តួនាទី​ឪពុក​ចោល​តែប៉ុណ្ណោះ​ ​ព្រោះ​កូន​របស់​ខ្លួន​មាន​កាំភ្លើង​ដើរ​ភ្ជង់​គេឯង​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី២៤​ ​ខែមីនា​ ​ម្សិលមិញ​ ​សាលាដំបូង​ខេត្ត​កំពង់ចាម​ ​បាន​ចេញដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ​ដល់​ឈ្មោះ​ ​សាន្ត​ ​សុខុម​ ​ដែលគេ​ដឹង​ថា​ ​ជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍​ត្រី​ ​សាន្ត​ ​ប៊ុ​ន​ថាន​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ​ ​ពី​បទ​ ​«​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ​ដោយ​គំរាមកំហែង​នឹង​អាវុធ​»​។​

​តាម​ដីកា​នោះ​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​២៣​ ​និង៤៥នាទី​ ​ខណៈ​ពេល​ដែល​ឈ្មោះ​ ​វ៉ាន់​ ​ចាន់​អ​ទិ​ច្ច​បញ្ញា​ ​និង​ឈ្មោះ​ ​យ៉េ​ ​ចិន្តា​ ​កំពុង​លេង​ហ្គេម​តាម​អន​ឡាញ​ ​នៅផ្ទះ​ណេត​យីហោ​ ​៥០៧​ ​ស្ថិតនៅ​ក្នុង​ភូមិ​ទី១​ ​សង្កាត់​វាលវង់​ ​ក្រុង​កំ​ពង់ា​ម​ ​ស្រាប់តែ​មានឈ្មោះ​ ​សាន្ត​ ​សុខុម​ ​ភេទប្រុស​ ​អាយុ​ប្រហែល៣០ឆ្នាំ​ ​បាន​ជិះរថយន្ត​ម៉ាក​ឡង់​គ្រី​ស័រ​ ​ពណ៌ស​ ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ​បាន​មក​ចាប់​ទាញ​ឈ្មោះ​ ​វ៉ាន់​ ​ចាន់​អិ​ច្ច​បញ្ញា​ ​និង​ឈ្មោះ​ ​យ៉េ​ ​ចិន្តា​ ​ចូលក្នុង​រថយន្ត​ ​និង​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​ឡុក​បញ្ចូល​គ្រាប់​ភ្ជង់​ឈ្មោះ​ ​វ៉ាន់​ ​ចាន់​អ​ទិ​ច្ច​បញ្ញា​ ​និង​ឈ្មោះ​ ​យ៉េ​ ​ចិន្តា​ ​តែ​ពួកគេ​ទាំងពីរ​នាក់​បាន​រត់​ចុះពី​លើ​រថយន្ត​ ​ហើយ​ឈ្មោះ​ ​សាន្ត​ ​សុខុម​ ​បាន​តាម​ទៅ​វាយ​ជនរងគ្រោះ​ជាច្រើន​ដៃដល់​ក្នុង​ណេត​ ​និង​ភ្ជង់​គម្រាម​ម្តង​ទៀត​។​

​យ៉ាងណាក៏ដោយ​ ​សាលាដំបូង​ខេត្ត​កំពង់ចាម​ ​បាន​បញ្ជា​ឲ្យ​ឈ្មោះ​ ​សាន្ត​ ​សុខុម​ ​ចូលខ្លួន​ឲ្យបាន​មុន​ថ្ងៃទី២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ហើយក៏​បង្គាប់​មក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ត្រូវ​អនុវត្ត​ដីកា​នេះ​ឲ្យបាន​សំរេច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close