អន្តរជាតិ

នេប៉ាល់​រង​ការវាយប្រហារ​ដោយ​ព្យុះកំណាច​ ​ស្លាប់២៥នាក់​

​ព្យុះកំណាច​មួយ​បាន​វាយប្រហារ​ទៅលើ​ប្រទេស​នេប៉ាល់​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​។​ ​ព្យុះកំណាច​នោះ​បណ្តាល​ឲ្យ​ពលរដ្ឋ​នេប៉ាល់​ ​ជាង៤០០នាក់​ស្លាប់​និង​របួស​។​

​សារព័ត៌​មាន​ស៊ីន​ហួ​បាន​ផ្សាយ​នៅ​ថ្ងៃទី១​ ​ខែមេសា​ ​ឆ្នាំ២០១៩ថា​ ​ស្រុក​ចំនួន​ពីរ​របស់​នេប៉ាល់​ ​បាន​រងគ្រោះ​ធ្ងន់ជាង​គេ​ ​ក្រោយ​ខ្យល់ព្យុះ​បក់បោក​កាលពី​រសៀល​ថ្ងៃទី៣១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​គឺ​ស្រុក​ ​Bara​ ​និង​ស្រុក​ ​Parsa​ ​។​ ​ខ្យល់ព្យុះ​កម្លាំង​ខ្លាំង​មួយ​ ​បាន​បក់បោក​លើ​ស្រុក​ចំនួន​ពីរ​របស់​ប្រទេស​នេប៉ាល់​ ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច២៥នាក់​ ​និង​ជាង៤០០នាក់​រង​របួស​ ​។​ ​

​លោក​ ​K.P​.​ ​Sharma​ ​Oli​ ​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​បាន​ថ្លែង​រំលែកទុក្ខ​យ៉ាង​ក្រៀម​ច្រំ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​មួយ​នេះ​ ​។

​មន្ត្រី​នេប៉ាល់​បញ្ជាក់​ថា​ ​ខ្យល់ព្យុះ​កម្លាំង​ខ្លាំង​បក់បោក​នៅ​វេលា​ម៉ោង៧និង៤៥នាទី​យប់​ ​ម៉ោង​នៅក្នុង​តំបន់​ ​។​ ​ក្នុងរយៈពេល​ប្រហែល១ម៉ោង​ប៉ុណ្ណោះ​ ​វា​បាន​បំផ្លិច​បំផ្លាញ​អ្វី​គ្រប់យ៉ាង​ ​ជាពិសេស​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​សរុប២៣នាក់​ ​និង​ជាង៤០០នាក់​រង​របួស​ ​។

​លំនៅឋាន​ជាច្រើន​រយ​ខ្នង​ ​ទ្រព្យសម្បត្តិ​សាធារណៈ​ ​យាន្ត​ហោះ​ ​។​ល​។​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close