អន្តរជាតិ

ជនជាតិ​វៀតណាម​ដែល​ចោទប្រកាន់​សម្លាប់​ ​គី​ម​ជុង​ណាម​ ​នឹង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ឆាប់​ៗ​នេះ​

​ជនជាប់ចោទ​ ​Doan​ ​Thi​ ​Huong​ ​ពី​ការ​សម្លាប់​បងប្រុស​មេ​ដឹក​នាំ​គី​ម​ជុង​អ៊ុន​ ​គឺ​លោក​ ​គី​ម​ជុង​ណាម​ ​អាច​នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​។​

​សារព័ត៌មាន​ ​អង្គ​គ្លេស​ ​The​ ​Telegraph​ ​បាន​ផ្សាយ​ថា​ ​នាង​ ​Doan​ ​Thi​ ​Huong​ ​មាន​ភា​ពស​ម្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្រោយ​ ​តុលាការ​សម្រេច​បន្ថយទោស​នាង​ ​ហើយ​អាច​នឹង​ចាកចេញ​ពី​មន្ទី​ឃុំឃាំង​វិល​ ​ត្រឡប់ទៅ​កាន់​វៀតណាម​វិញ​។​

​នៅ​ព្រឹក​ថ្ងៃទី១ខែមេសា​ ​នាង​ ​Doan​ ​Thi​ ​Huong​ ​បាន​ឡើង​ទៅកាន់​តុលាការ​ ​ម៉ាឡេស៊ី​ ​។​ ​ច្រៅ​ក្រម​បាន​ផ្លា​សប្តូ​ការចោទប្រកាន់​ ​ពី​បទ​សម្លាប់​មនុស្ស​ ​មក​បទ​ល្មើ​ស្រាល​ជាង​នេះ​។​
​តាម​សារព័ត៌មាន​ ​The​ ​Star​ ​ចៅក្រម​ ​Azmin​ ​Ariffin​ ​នៅ​ព្រឹក​ថ្ងៃទី១ខែមេសា​បាន​ប្រកាស​ថា​ ​កម្រិត​ទោស​ ​របស់​នាង​ ​Doan​ ​Thi​ ​Huong​ ​អាច​ជាប់ឃុំ​ ​ពី៣ទៅ៤ខែ​ទៀត​ ​។​ ​តុលាការ​បានសម្រេច​កាត់ទោស​ជាប់ពន្ធ​នាគា៣ឆ្នាំ​ ​ប៉ុន្តែ​បាន​គិត​តាំងពី​ថ្ងៃទី១៥ខែកុម្ភៈ​ ​ឆ្នាំ២០១៧​ ​ក្រោយ​គី​ម​ជុង​ណាម​ស្លាប់​ ​។​

​នាង​ ​Doan​ ​Thi​ ​Huong​ ​អាយុ៣០ឆ្នាំ​ ​បាន​និយាយ​ថា​ ​នាង​ពិតជា​សប្បាយចិត្ត​ណាស់​ ​ក្រោយពេល​ព្រះរាជអាជ្ញា​ប្រាប់​ក្រុម​ការពារ​ក្តី​របស់​នាង​ពី​បទចោទប្រកាន់​ថ្មី​ ​នៅក្នុង​តុលាការ​ប្រទេស​ម៉ាឡេស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close