សេដ្ឋកិច្ច

៣ខែ​ដើមឆ្នាំ២០១៩​ ​កម្ពុជា​ប្រមូល​ចំណូល​បាន​ជិត៣៦លាន​ដុល្លារ​ ​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​កាលពី​ថ្ងៃទី០១​ ​ខែមេសា​ ​ម្សិលមិញ​បាន​បង្ហាញថា​ ​ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ២០១៩នេះ​ ​ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​បាន​ជិត​ ​៣៦លាន​ដុល្លារ​អាមេរិក​,​ ​តែ​ចំនួន​នេះ​មានការ​ថយ​ចុះ​ជាង​ ​៩ភាគរយ​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​។​

​ជាមួយគ្នា​នេះ​ ​គ្រឹះស្ថាន​អង្គរ​ ​ក៏បាន​បង្ហាញ​តួលេខ​ជាក់លាក់​សម្រាប់​ខែមីនា​ ​ឆ្នាំ២០១៩​ ​ផង​ដែរ​មាន​ចំនួន​ជាង​ ​១០លាន​ដុល្លារ​ ​មានការ​ថយ​ចុះ​ជាង១០ភាគរយ​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ ​។​

​តាម​ការ​បញ្ជាក់​របស់​គ្រឹះស្ថាន​អង្គរ​ថា​ ​ថវិកា​ចំណូល​រយៈពេល៣ខែ​ ​ដែល​ប្រមូល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ជិត​ ​៣៦លាន​ដុល្លារ​នេះ​ ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ ​តាម​គោលការណ៍​សរុប​ចំនួន​ជាង១លាន៥សែន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close