សេដ្ឋកិច្ច

ស្ករត្នោត​កំពង់ស្ពឺ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​របស់​សហភាព​អឺរ៉ុប​

​ទីបំផុត​ទៅ​ ​ស្ករត្នោត​កំពង់ស្ពឺ​ ​ត្រូវ​បានសម្រេច​ចុះបញ្ជី​ជា​ផលិតផល​ត្រូវការ​ពារ​ ​និង​ទទួលស្គាល់​ដោយ​សហភាព​អឺរ៉ុប​ ​ជា​ផលិត​សម្គាល់​ភូមិ​សាស្រ្ត​ហើយ​កាលពីដើម​ខែ​នេះ​។​

​យោង​តាម​ព្រឹត្តិបត្រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ឲ្យដឹង​ថា​ ​កម្ពុជា​បាន​ដាក់ពាក្យ​ស្នើ​ចុះ​ឈ្មោះ​ស្ក​ត្នោត​កំពង់ស្ពឺ​ ​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​កាលពី​ថ្ងៃទី៣​ ​ខែតុលា​ ​ឆ្នាំ២០១៧​ ​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ជំទាស់​ពី​ប្រទេស​បែលហ្ស៊ិក​ ​និង​ក្រុមហ៊ុន​ស្ករស​ ​Sucre​ ​Suisse​ ​SA​ ​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស្វីស​។​ ​តែ​យ៉ាងណា​ ​សំណើ​នេះ​ត្រូវ​បាន​អនុម័ត​ ​បន្ទាប់ពី​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Sucre​ ​Suisse​ ​SA​ ​បាន​ចរចា​គ្នា​ចំពោះ​ឯកសារ​មួយចំនួន​។​

​សូម​បញ្ជាក់​ថា​ ​ស្ករត្នោត​កំពង់ស្ពឺ​ ​គឺជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ទី២របស់​កម្ពុជា​ ​បន្ទាប់ពី​ម្រេច​ខេត្តកំពត​ ​ដែល​ត្រូវ​បាន​ចុះបញ្ជី​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៦​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close