ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ​រៀបចំ​សូត្រ​មន្ត​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

​នា​ល្ងាច​ថ្ងៃអង្គារ​ ​ទី០៩​ ​ខែ​ ​មេសា​ ​ឆ្នាំ​ ​២០១៩នេះ​ ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ ​រាជធានី​ភ្នំពេញ​ ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​ប្រធាន​គណៈកម្មាធិការ​សាខា​ ​និង​លោកជំទាវ​ ​រួម​នឹង​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ឧកញ៉ា​ ​លោក​ ​លោកស្រី​ ​ក្នុង​ជួរ​គណៈ​កិត្តិយស​សាខា​ ​គណៈកម្មាធិការ​សាខា​ ​មន្ត្រី​ប្រតិបត្តិ​សាខា​ ​អនុ​សាខា​ ​អង្គភាព​ចំណុះ​សា​ខា​ជាច្​រេី​នរូ​ប​ ​បាន​មូលមតិគ្នា​រៀបចំ​ពិធីសូត្រមន្ត​ ​ចម្រើន​ព្រះបរិត្ត​ ​និង​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន៩អង្គ​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ខាងមុខ​ ​។​

​សូម​បញ្ជាក់​ថា​៖​ ​ជា​រៀងរាល់​ឆ្នាំ​ ​ថ្នាក់ដឹកនាំ​ ​មន្ត្រី​បុគ្គលិក​ ​នៃ​សាខា​កាកបាទក្រហម​កម្ពុជា​ ​រាជធានី​ភ្នំពេញ​ទាំងអស់​ ​តែងតែ​រៀបចំ​ពិធី​នេះ​ឡើង​ទៅតាម​ទំនៀម​ទំ​លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៃ​ខ្មែរយើង​ ​នៅមុន​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មកដល់​ ​ដើម្បី​សុំ​សិរី​សួស្តី​ ​ជ័យមង្គល​ ​សេចក្តី​សុខ​ចំរើន​ឲ្យ​កើតមាន​ដល់​ថ្នាក់ដឹកនាំ​ ​មន្ត្រី​បុគ្គលិក​ទាំងអស់​ ​និង​ម្យ៉ាងវិញទៀត​ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូនចំពោះ​បុព្វការី​ជន​មាន​ ​មាតាបិតា​ ​ជី​ដូ​ជីតា​ ​ញាតិកា​រទាំង៧សន្តាន​ ​និង​វីរៈ​យុទ្ធជន​ ​វីរៈ​យុទ្ធនា​រី​ដែល​បាន​បូជាជីវិត​ការពារ​ជាតិ​មាតុភូមិ​ ​ព្រមទាំង​ជនរងគ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ​ទាំងឡាយ​ដែល​បាន​ធ្វើ​មរណកាល​ទៅកាន់​លោកខាងមុខ​ហើយ​នោះ​ ​សូម​បាន​ទៅកាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close