ព័ត៌មានជាតិ

ស្ពាន២កន្លែងនៅ​ឃុំ​មេម៉ង់​ ​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ ​និង​ប្រើប្រាស់​បណ្តោះអាសន្ន​

​ខេត្តមណ្ឌលគិរី​៖​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ ​ជាពិសេស​ ​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ពីរ​ឃុំ​ ​បាន​ធ្វើ​ចរាចរណ៍​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ ​នា​ព្រឹក​ថ្ងៃទី០៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​ស្វាយ​ ​សំ​អ៊ា​ង​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ ​បាន​អញ្ជើ្ជញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើ​ការដ្ឋាន​សាងសង់​ស្ពានបេតុង១កន្លែង​ ​ប្រវែង៦០ម៉ែត្រ​ ​ទទឹង៧ម៉ែត្រ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តុះ​អាសន្ន​នូវ​ស្ពាន​បា​ឡេ១កន្លែង​ ​ឆ្លងកាត់​អូរ​ទេ​។​

​ក្នុង​ពិធី​ដាក់ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​នោះ​ ​មានការ​ចូលរួម​ពីសំណាក់​លោក​ ​ឡន់​ ​សុធី​ ​ប្រធាន​កង​វិ​ស្វ​កម្ម​ប្រសួ​ង​ការពារ​ជាតិ​ ​លោក​ ​លី​ ​សាមិ​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​ព្រមទាំង​ ​លោក​ ​លោកស្រី​ ​អភិបាលរងខេត្ត​ ​ប្រធាន​ ​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close