យប់មិញ​ ​ភ្លើង​ឆេះ​ឃ្លាំង​ស្ទុ​ក​ឥវ៉ាន់​មួយ​កន្លែងនៅ​ខណ្ឌដូនពេញ​

កាលពី​វេលា​ម៉ោង៣​ ​និង៣០នាទី​រំលង​អធ្រាត្រ​ថ្ងៃទី១០​ ​ខែមេសា​ ​នេះ​ ​មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​ស្ថិតនៅ​ផ្លូវ​លេខ៦៣​ ​កែង​ផ្លូវ២១៤​ ​ក្នុង​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​

​យោង​តាម​សម្ដី​កម្មករ​ដែល​ស្នាក់នៅ​ក្នុង​ឃ្លាំង​ស្តុក​ឥវ៉ាន់​ខាងលើ​បាន​ប្រាប់ឲ្យដឹង​ថា​ ​ដំបូង​ឡើយ​ផ្ដើម​ចេញ​ពី​ទុស្សេ​ខ្សែរ​ភ្លើង​ក្នុង​ឃ្លាំង​ខាងលើ​ ​ហើយ​ពួកគាត់​ក៏បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​ជាច្រើន​បំពង់​មក​ធ្វើការ​បាញ់​ពន្លត់​ ​ក៏ប៉ុន្តែ​ដោយសារ​ឥវ៉ាន់​ក្នុង​ឃ្លាំង​ខាងលើ​សុទ្ធសឹង​ជា​ឥវ៉ាន់​ដែល​គួរឲ្យ​ឆាប់​ឆេះ​ ​ទើប​ពួកគាត់​មិន​អាច​គ្រប់គ្រង​បាន​ ​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​តែម្ដង​ ​។​

ជាមួយគ្នា​នោះ​ ​សមត្ថកិច្ច​ក៏បាន​ចេញ​រថយន្ត​ពន្លត់​មក​បាញ់​ពន្លត់​ចំនួន៣គ្រឿង​ ​ដោយ​បាន​បាញ់​ពន្លត់​យ៉ាង​យកចិត្ត​ទុកដាក់​ ​រហូត​បាញ់​អស់​ទឹក​ចំនួន២ឡាន​ក៏​គ្រប់គ្រង​ស្ថាន​ការបាន​តែម្ដង​។​

​ក្នុងករណី​គ្រោះ​អគ្គីភ័យ​នេះ​ ​ពុំ​មាន​មនុស្ស​រង​របួស​នោះ​ទេ​ ​ដោយ​គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុង​ឃ្លាំង​មួយចំនួន​ធំ​តែប៉ុណ្ណោះ​ ​ហើយ​សមត្ថកិច្ច​សមត្ថកិច្ច​ក៏​មិនទាន់​អាច​សនិ​ដ្ឋាន​គិតជា​តម្លៃ​អស់​ប៉ុន្មាន​នោះ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close