សន្តិសុខសង្គម

រំលង​ប៉ុន្មាន​ថ្ងៃ​សោះ​ ​កើតមាន​ករណី​ប្តី​អាករ​សម្លាប់​ប្រពន្ធ​ ​រួច​ចងក​សម្លាប់​ខ្លួនឯង​ទៀតហើយ​

​ករណី​ប្តី​អា​ក​សម្លាប់​ប្រពន្ធចុង​ ​រួច​ទៅ​ចងក​សម្លាប់​ខ្លួនឯង​មួយ​ករណី​កើតឡើង​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​កាលពី​យប់​ថ្ងៃទី៩​ ​មេសា​ ​ម្សិលមិញ​នេះ​ ​កើតមាន​ករណី​ប្តី​អា​ក​ប្រពន្ធ​ ​រួច​ចងក​សម្លាប់​ខ្លួនឯង​មួយទៀត​ហើយ​ ​នៅក្នុង​ភូមិ​តា​ឡី​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​

​តាម​លោក​ ​ជឹម​ ​ស៊ី​ថា​ ​អធិការ​នគរបាល​ខណ្ឌដង្កោ​ ​បាន​ថ្លែង​ថា​ ​ករណី​អា​ក​ប្រពន្ធ​ ​រួច​ចងក​សម្លាប់​ខ្លួន​ ​ដែល​កើតឡើង​កាលពីយប់មិញ​នេះ​ ​ស្ដ្រី​រងគ្រោះ​ដែល​ត្រូវ​ប្ដី​អារក​សម្លាប់​ ​បម្រើការ​ងារ​នៅ​ធនាគារ​ ​ABA​ ​ហើយ​បុរស​ជា​ប្ដី​បម្រើការ​ងារ​ ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​។​

​ចំពោះ​មូលហេតុ​ជំ​ហ៊ាន​ដំបូង​ ​ដោយ​យោង​តាម​ការសាកសួរ​ទៅកាន់​សាច់ញាតិ​ ​គឺ​គ្រួសារ​លើ​នេះ​តែងតែ​ឈ្លោះ​គ្នា​ជា​រឿយ​ៗ​ ​ហើយ​រហូតដល់​ប្រពន្ធ​សុំ​លែងលះ​ ​ទើប​កើតមាន​ករណីនេះ​តែម្ដង​។​ ​អ្វី​ដែល​គួរឲ្យ​សោ​ក​សង្រែ​ងនោះ​ ​បន្ទាប់ពី​ការ​ស្លាប់​របស់​ពួកគេ​ទាំង២នាក់​ ​គឺ​បាន​បន្សល់ទុក​កូនស្រី​អាយុ៣ឆ្នាំ​ម្នាក់​ឲ្យ​នៅ​កំព្រា​ ​និង​មិនដឹង​ថា​ឪពុកម្ដាយ​ស្លាប់​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close